បាតដៃ​ប្រឡាក់​ឈាម​ជន​ទុរយស​កាប់​ប្រហារ​ម្តាយក្មេក​ប្រពន្ធ​និង​កូន​ទាំង​2​ស្លាប់​ឯ​ឪពុកក្មេក​របួសធ្ងន់

បាតដៃ​ប្រឡាក់​ឈាម​ជន​ទុរយស​កាប់​ប្រហារ​ម្តាយក្មេក​ប្រពន្ធ​និង​កូន​ទាំង​2​ស្លាប់​ឯ​ឪពុកក្មេក​របួសធ្ងន់

ខេត្តកំពង់ចាម ៖ ការ​កាប់សម្លាប់​ដ៏​រន្ធត់ និង​កក្រើក​ស្រុក​ចំការលើ គឺជា​រឿង​រា​៉​វ​នៃ​ការ​កាប់​ប្រហារ​ពី​សំណាក់​បុរស​ជា​ប្តី​ដែល​មាន​ជម្លោះ​ជាមួយ​ឪពុកក្មេក ក៏​បាន​ទាញ​កាំបិត​កាប់​ឪពុកក្មេក​ឱ្យ​រង​របួសធ្ងន់​ដេក​ដួល​លើ​ដី ពេល​នោះ​ស្ត្រី​ជា​ម្តាយក្មេក​ក៏​បាន​ចូល​មក​ជួយ ក៏​កាប់សម្លាប់​ដូច​គ្នា ហើយ​ជា​បន្ទាប់​គ្នា​នោះ ស្ត្រី​ជា​ប្រពន្ធ​ដែល​ចូល​មក​ជួយ​ឪពុក​និង​ម្តាយ ក៏​ត្រូវ​កាប់​ស្លាប់​ទៀត ។ ចុង​ក្រោយ​បាន​កាប់​ប្រហារ​កូន​របស់​ខ្លួនឯង​២​នាក់ ដែល​កំពុង​ដេក ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​២​នាក់ ទើប​គេចខ្លួន ។
សោកនាដកម្ម​នេះ​បាន​បង្ក​ឡើង ដោយ​បុរស​ប្រមឹក​ឈ្មោះ អេ​ង ធី អាយុ​៤៧​ឆ្នាំ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​ក្នុងភូមិ​ពែង​មាស​ខាងជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ។ ក្រោយ​កើតហេតុ ឃាតករ​បាន​រត់គេច​ខ្លួន​បាត់ និង​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំង រុករក​តាម​ព្រៃ និង​ខ្លះ​តាម​ប្រមាញ់​នៅ​តាម​តំបន់​ដែល​ជន​នេះ​ធ្លាប់​ទំនាក់ទំនង ដែល​មើលទៅ​ឃាតករ​ឈាមខ្មៅ​នេះ មិន​អាច​គេចខ្លួន​រួច​បាន​យូរ​ទេ ។
លោក​វរសេនីយ៍ត្រី អិ​ុ​ត ដា​រា​៉ អធិការ​នគរបាល​ស្រុក​ចំការលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ការ​កាប់​ប្រហារ​យា​៉​ង​សាហាវ​នេះ រួម​មាន ១-​ឈ្មោះ ម៉ៅ យាង ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​ម្តាយក្មេក ។ ២-​ឈ្មោះ ចន្ទី សុភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ ជន​ដៃដល់ ។ ៣-​ឈ្មោះ ធី សា​៊​ង​ហ៊ី ភេទ​ស្រី អាយុ​៦​ឆ្នាំ ៤-​ឈ្មោះ ធី សីហា ភេទ​ប្រុស អាយុ​៤​ឆ្នាំ ទាំង​២​នាក់ ត្រូវជា​កូន​របស់​ឃាតករ​រូប​នេះ ។ ចំណែក​បុរស​ជា​ឪពុកក្មេក​ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ជា​ក្រុមប្រឹក្សា​ឃុំ រង​របួស​ក្បាល​ផ្នែក​ខាងឆ្វេង​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​នាំ​បន្ត​ទៅ​រាជធានី​ភ្នំពេញ កំពុង​តែ​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។
សាក្សី​ឈ្មោះ ថេ​ង ថុ​យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ជិតខាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​គាត់​កំពុង​នៅ​ក្នុងផ្ទះ ក៏​បានឮ​សូរ​សំរែក​ស្រែក​ឱ្យ​ជួយ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ។ ពេល​នោះ​គាត់​បាន​បើកទ្វារ​ផ្ទះ​ចេញ​មក​រក​មើល ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ អេ​ង ធី ដើរមក​បិទ​បា​រ៉ែត​ភ្លើង​នៅ​នឹង​បង្គោល ជា​ហេតុ​ធ្វើ​ឱ្យ​ផ្ទះ​របស់​ខ្លួន​គេ​នោះ និង​ផ្ទះ​មួយទៀត​ងងឹត​។ ក្រោយ​ពេល​ឈ្មោះ អេ​ង ធី បិទ​ប៉ា​រែ​ត​ភ្លើង​ធ្វើ​ឱ្យ​ងងឹត​ហើយ​នោះ ក៏​បាន​ដើរ​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​វិញ ព្រមទាំង​បាន​ស្លៀកពាក់​ខោអាវ ហើយ​ដើរ​ចេញ​ទៅ​ទិស​ខាងជើង​កាត់​តាម​វាលស្រែ​បាត់​ស្រមោល​ទៅ ។ តាម​សាក្សី​បន្ត​ថា ក្រោយមក​ក៏​មាន​កម្លាំង​នគរបាល​មក​ដល់​ទើប​ដឹង​ថា មានការ​កាប់សម្លាប់​បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ដេក​រដូករណែល​ក្រោមផ្ទះ​របស់​លោក ស្វាយ សា​ខន ដែល​ត្រូវជា​ឪពុកក្មេក​ជន​ដៃដល់ ។
សាក្សី​ម្នាក់​ឈ្មោះ លន់ ភឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣០ វិច្ឆិកា គាត់​បាន​ទៅ​ផឹកស្រា​.​ស នៅ​ក្រោមផ្ទះ​នោះ មាន​គ្នា​៣​នាក់ ៖ ១-​រូប​គាត់ ២-​ឈ្មោះ ធី ៣-​ឈ្មោះ អុ​ី​ន ដោយ​បាន​ផឹកស្រា​អស់​កន្លះ​លី​ត្រ ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ លុះដល់​ម៉ោងជាង​១០​យប់ ស្រាប់តែ​លោក ស្វាយ សា​ខន ដែល​ជា​ឪពុកក្មេក​របស់​ឈ្មោះ អេ​ង ធី ហៅ​គាត់​ឱ្យទៅ​ជួយ​មើល​អំ​ពូ​ល​ភ្លើង នៅ​មុខ​បន្ទប់​របស់​គាត់​ដែល​មិន​ភ្លឺ (​ផ្ទះ​ចម្ងាយ​ពី​គ្នា​ប្រហែល​៣០​ម៉ែត្រ​) ។ ពេល​ដើរទៅ​ចុច​កុងតាក់ អំ​ពូ​ល​មិន​ភ្លឺ លោកតា ស្វាយ សា​ខន ក៏​ហុច​ពិល​តាម​បង្អួច​មក​បញ្ចាំង​មើល មិនឃើញ​អំ​ពូ​ល ខ្លួន​ក៏​ដើរទៅ​អើត​មើល​នៅផ្ទះ​របស់​ឈ្មោះ ធី ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ខោអាវ​នៅ​លើ​ផ្ទះ ។ ពេល​រុញ​ទ្វារ​ទៅ មិនឃើញ​មាន​អ្នក​ណា​នៅ​លើ​ផ្ទះ​ទេ គាត់​ក៏​ស្រែកហៅ​គេឯង​ឱ្យ​ជួយ​ពន្លត់ភ្លើង​នោះ​។ ដោយ​ឮ​បែប​នេះ តា​ខន បាន​បើកទ្វារ​ចេញពី​ក្នុងផ្ទះ​មក និង​ដងទឹក​មួយ​យួរ​ហុច​បំណង​ឱ្យ​រូប​គាត់ តែ​មិន​ទាន់​នឹង​បាន​ហុច​ផង ក៏​ត្រូវ​កូនប្រសា​ឈ្មោះ ធី កាប់​បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​។ ចំណែក​រូប​គាត់ (​លន់ ភឿន​) ក៏​លោត​រត់គេច​ខ្លួន​ពីលើ​ផ្ទះ ហើយ​ត្រូវ​ជន​នោះ​ដេញ​កាប់​ដែរ តែ​សំណាង​រត់គេច​រួច ។ ផ្ទះ​របស់​ឃាតករ គ្រាន់តែ​ឆេះ​រនាប​បន្តិច ដោយសារ​បាន​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល ។
លោក​វរសេនីយ៍ត្រី អុ​ិ​ត ដា​រ៉ា អធិការ​នគរបាល​ស្រុក​ចំការលើ បញ្ជាក់​ថា មុន​ពេល​មាន​ហេតុការណ៍​ឃោរឃៅ​នេះ គឺ​មានការ​កើត​ទំនាស់​ក្នុង​គ្រួសារ​ស្ត្រី​ឈ្មោះ សុភា​នី ដែល​ត្រូវជា​ប្រពន្ធ​ឃាតករ ហើយ​ស្ត្រី​រូប​នេះ​បានរ​ត់ទៅ​ដេក​នៅផ្ទះ​ម្តាយ​ខ្លួន​ដែល​នៅ​ក្បែរ​គ្នា​នោះ​ជាមួយ​កូន​២​នាក់ ។ ហើយ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ វិច្ឆិកា នោះ គេ​បានឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាង​ជន​ដៃដល់​ជាមួយនឹង​ឪពុក​ម្តាយក្មេក​។ ឮ​សំឡេង​ឪពុកក្មេក​ប្រដៅ​ឱ្យ​កូនប្រសា​ចេះ​គោរព​ច្បាប់​ផង កុំ​ប្រើ​អំពើ​ហិង្សា កុំ​ឆក់​ត្រី ឱ្យ​ចេះ​ធ្វើ​ល្អ​ខ្លះ​ផង ។ លុះ​នៅ​ពេល​យប់​ជ្រៅ​បន្តិច ក៏​កើត​មាន​អំពើ​មនុស្សឃាត​ដោយ​ចេតនា​កើតឡើង​តែ​ម្តង បណ្តាល​ឱ្យ​ស្លាប់​៤​នាក់​នៅ​នឹង​កន្លែង និង​របួសធ្ងន់​ម្នាក់ ។
សូម​បញ្ជាក់​ថា ជន​ដៃដល់​ជា​ប្តី​នេះ​បាន​យក​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​កាលពី​៦​ឆ្នាំ​មុន នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ ដែល​បុរស​នោះ​មានស្រុក​កំណើត​នៅ​ភូមិ​.​គ ឃំ​ុ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ក្រោយមក​ក៏​បានកូន​ចំនួន​២​នាក់់ រួម​ទាំង​កូនដើម​របស់​ប្រពន្ធ​២​នាក់​ទៀត​សរុប​៤​នាក់ ។ កន្លង​មកនេះ​ការ​រស់នៅ​មាន​ភាព​ចុះសម្រុង​ជាមួយនឹង​គ្នា​ជា​ធម្មតា ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​ចុះសម្រុង​នឹង​គ្នា​នោះ​ទេ បុរស​នេះ​ធ្លាប់​បាន​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ ហើយ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្ដិ៍ ធ្លាប់​ហៅ​មក​ណែនាំ​ធ្វើការ​អប់រំ​២​លើក​ផង​ដែរ តាម​បណ្ដឹង​របស់​លោក​ស្វាយ សា​ខន ជា​ឪ​ក្មេក ។
នា​រសៀល​ថ្ងៃ​ទី​១ ធ្នូ បុរស​ចំណាស់​ជា​ឪពុកក្មេក​ដែល​រង​ការ​កាប់​ប្រហារ​ពី​សំណាក់​កូនប្រសា កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​នៅឡើយ ។
លោក​ឧត្ដមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​កាប់​ប្រហារ​នេះ​ឃោ​ឃៅ​ពេក​ណាស់ ។ រូប​លោក​បាន​ចាត់​លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ក៏​នៅ​តែ​បន្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ រុករក​ចូល​ទៅ​ក្នុង​ព្រៃ និង​ឃ្លាំមើល​ក្នុងភូមិ​ជិតខាង ព្រមទាំង​បាន​សហការ​ជាមួយ​ភូមិ​នានា​តាម​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តកំពង់ចាម ឱ្យ​សហការ​តាម​ប្រមាញ់​ឃាតករ​រូប​នេះ ដែល​សង្ស័យ​ថា​មិន​ទាន់​ចេញ​ផុត​ពី​ភូមិសាស្ត្រ​នេះ​នៅឡើយ
ទេ ៕