ការីបីសាសន៍​សាច់គោ​ចំឡក ​និងកន្សោម​ពងមាន់​

គ្រឿងផ្សំ៖
កន្សោម​ពងមាន់​សាច់គោ​ចំឡក​ដូងទុំ​កោស​អំបិល​ ស្ករស ​កាពិ ​ម្សៅការី​ស្លឹកក្រូចសើច​ គល់ស្លឹកគ្រៃ​ រំដេង​ រមៀត​ ខ្ទឹមស ​ខ្ទឹមក្រហម ​ម្ទេសក្រៀម​សណ្ដែកដី​ និងជីរវ៉ាន់​ស៊ុយ។​
វិធីធ្វើ៖
លាយគ្រឿងផ្សំ ​កាពិ ម្សៅការី​ ស្លឹកក្រូចសើច ​គល់ស្លឹកគ្រៃ ​រំដេង ​រមៀត​ ខ្ទឹមស ​ខ្ទឹមក្រហម ​ម្ទេសក្រៀម​ និងកាពិទាំង​អស់ចូលគ្នា​បុកក្នុងត្បាល់ ​ឬក៏ដាក់ក្នុង​ម៉ាស៊ីនក្រឡុករួច​សឹមបន្ថែម​សណ្ដែកដី។​ ទុកគ្រឿង​ដែលបុក​ ឬក្រឡុកឲ្យ​ម៉ដ្ឋនេះមួយ​អន្លើសិន។​បន្ទាប់មក​ ត្រូវពូតដូង​កោសយកខ្ទិះ​ ហើយទុក​ទឹកខ្ទិះខ្លះ​សម្រាប់ប្រើ​ចុងក្រោយ។​ចាក់ខ្ទិះដូងចូល​ក្នុងខ្ទះកំពុង​ដុតភ្លើង​ក្ដៅ ទុករម្ងាស់​រហូតដល់​ឡើង​ប្រេង។​បន្ទាប់មក​ដាក់ម្ទេស​ក្រៀមហាន់​ចូលរហូត​ដល់ឡើង​ពណ៌ក្រហម។​បង់គ្រឿង​ដែលបុករួច​ខាងលើ​ រួចដាក់អំបិល ​ស្ករស ​និងម្សៅស៊ុប​ ហើយបន្ត​រម្ងាស់ឲ្យ​ខាប់រួចទុក​មួយអន្លើសិន។​សាច់គោ​ចំឡកត្រូវ​យកមកប្រឡាក់​ជាមួយ​អំបិលបន្តិច​ ស្ករស ​និងម្សៅស៊ុប​ ហើយផ្អាប់​ឲ្យចូលជាតិ ​រួចសឹមអាំង​ឲ្យឆ្អិន។​ដោយឡែក​កន្សោមពង​មាន់ត្រូវយក​វាទៅចំហុយឲ្យឆ្អិន។​យកសាច់ចំឡ​កអាំង​ និងកន្សោមពង​មាន់​ ដែលឆ្អិនដាក់​ចូលក្នុងទឹក​ការីខាប់មួយ​អំពុះ ​ហើយដួសដាក់​ចានរោយ​ជីរវ៉ាន់ស៊ុយ​នោះជាការ​ស្រេច៕ ​
ការីបីសាសន៍​សាច់គោ​ចំឡក ​និងកន្សោម​ពងមាន់​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​