ប្រព័ន្ធ​ចង្កូត​ធ្វើឲ្យ​យន្តហោះ​ AirAsia​ ធ្លាក់​

(ចាកាតា)៖ ​កំហុសបច្ចេក​ទេស​លើប្រព័ន្ធ​ចង្កូត ​គឺជាមូល​ហេតុចម្បង​មួយ ​ដែលបាន​ធ្វើឲ្យ​យន្តហោះ ​AirAsia ​ធ្លាក់កាលពីខែធ្នូនៅ​ក្នុងសមុទ្រជ្វា ​(Java See)។​ ការធ្លាក់យន្តហោះនោះ​ បានបណ្តាល​ឲ្យជីវិតមនុស្ស​ប្រមាណ​១៦២នាក់ ​ស្លាប់បាត់បង់​ជីវិត។ ​នេះបើតាម​ក្រុម​អ្នកស៊ើប​អង្កេត​របស់ប្រទេស​ឥណ្ឌូនេស៊ី​នៅថ្ងៃ​អង្គារ​ម្សិលមិញ។​
ប្រព័ន្ធ​ចង្កូត​ធ្វើឲ្យ​យន្តហោះ​ AirAsia​ ធ្លាក់​
បញ្ហាដែល​បានកើត​ឡើងលើ​ប្រព័ន្ធបញ្ជា​ ដែលបានបណ្តាល​ឲ្យអ្នកបញ្ជាយន្តហោះ​មិនអាចគ្រប់​គ្រងលើ ​Autopilot ​(យន្តហោះបើកបរ​ដោយស្វ័យ​ប្រវត្ត) ​នៅក្នុងអំឡុង​ពេលមាន​ព្យុះត្រូវបាន​ដោះស្រាយបាន​ភ្លាមៗ​ តែក្រោយ​មកទៀតក៏​បណ្តាលឲ្យ​បាត់បង់ការគ្រប់គ្រង​លើយ្តហោះ ​Airbus A320-200​ ទាំងមូល​តែម្តង។ ​នេះបើតាមគណៈកម្មការ​សុវត្ថិភាពដឹក​ជញ្ជូន​របស់​ឥណ្ឌូនេស៊ី។​ សូមបញ្ជាក់​ថាយន្តហោះ​របស់ក្រុម​ហ៊ុនសឹង្ហបុរី​បានហោះចេញ​ពីតំបន់ ​Surabaya ​ឆ្ពោះមកកាន់​ប្រទេសសឹង្ហបុរី ​ហើយបានធ្លាក់​កាលពីថ្ងៃ​ទី២៨​ ខែធ្នូ ឆ្នាំ​២០១៤៕ ​

TheMinute‬‬