ស្ត្រី​​​រូបស្រស់និង​កូន​​ស្រី​អាយុ​៨​ខែ ​បាត់​ពី​ផ្ទះ​១០​ថ្ងៃមិន​ដឹង​​មូល​​ហេតុ​​

ខេត្តស្វាយរៀង ​៖ ​ស្ត្រី​ម្នាក់​​និង​កូនស្រី​អាយុ​៨​ខែ ​បាន​បាត់​​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ​ដោយ​មិនដឹង​មូលហេតុ​ ខណៈ​ប្ដី​និង​ឪពុក​​ទៅ​ធ្វើការ​ លុះ​ត្រឡប់​​មក​ផ្ទះ​វិញ ក៏​​មិនឃើញ​​​រហូត​មក​ដល់​ថ្ងៃ​ទី​១ ​ធ្នូ ​២០១៥​ នេះ​ ​។

បើ​​តាម​ឪពុក​ឈ្មោះប៊ូ ចិន អាយុ៤៨​ឆ្នាំ​ បម្រើ​​ការ​​ជា​យោធា​ឋានៈ​អនុសេនីយ៍ត្រី​​នៃ​ផ្នែក​សឹក​រង​ក្រុង​ស្វាយ​រៀង ​មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក​​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ បាន​ប្រាប់​ឱ្យ​​ដឹងថា កូនស្រី​ដែល​បាត់​ខ្លួន​​ឈ្មោះ​ប៊ូ ចរិយា អាយុ២៣​ឆ្នាំ ​និង​ចៅស្រី​ឈ្មោះ គឿ​ន ចិន​​លី​ណា អាយុ៨​ខែ ដោយ​មាន​ប្ដី​ឈ្មោះ​រស់​ គី​ម​ឆៃ​ អាយុ​២៣​ឆ្នាំ​ ជា​​កម្មករ​រោងចក្រ​​ក្រុង​​បា​វិត ​។

ប្រភពដ​ដែល​បន្ត​ថា​ កូនស្រី​របស់​គាត់​​រៀប​ការ​ជាមួយ​កូនប្រសា​ប្រុស​ប្រមាណ​ជា​៤​ ទៅ​៥​ឆ្នាំ​មក​ហើយ​ ទើបតែ​មានកូន​ស្រី​អាយុ​៨​ខែ​​ប៉ុណ្ណោះ​ ដោយ​រស់នៅ​ជាមួយ​គ្នា​ មិន​ដែល​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​នោះ​ទេ​ ទើប​ជាង​៣​ខែ​មុន ​គឺ​មាន​ភាព​រកាំរកូស​ពាក្យ​​សម្តី​បន្តិចបន្តួច​ រួច​ក៏​ត្រូវ​​គ្នា​វិញ​ដូច​ធម្មតា ​។

ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​២១​ ​វិច្ឆិកា ​២០១៥​ កូនស្រី​និង​ចៅ​បាន​បាត់​ចេញពីផ្ទះមិ​នដឹង​ថា​​ កូនស្រី​ទៅ​ទីកន្លែង​ណា​នោះ​ទេ ​ដោយ​ទូ​រ
ស័ព្ទ​​តេ​មិន​​ចូល​សោះ​ ហើយ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​​ឱ្យ​ជួយ​ស្វែងរក​ផង​ដែរ ​។

បុរស​​ជា​ឪពុក​បន្ត​​ថា​ រូប​គាត់​ជា​ឪពុក​និង​កូនប្រសា ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដូច្នេះ​បើ​សមត្ថកិច្ច​ ឬ​បងប្អូន​ណា ​បាន​ឃើញ​សូម​ជួយ​ផ្តល់​ដំណឹង​ផង ​ជា​ពិសេស​ចំពោះ​កូនស្រី​ ៖ «សូម​ ​កូនស្រី​វិល​មក​ផ្ទះ​វិញ ​និង​នាំ​ចៅ​ពុក​​មក​​ផង ​ឪពុក​នឹក​កូន ​និង​ចៅ​ខ្លាំង​ណាស់​ម្យ៉ា​ង​​ឪពុក​នៅ​តែ​ម្នាក់ឯង ​ណាមួយ​មាន​ជំងឺ​​ប្រចាំ​កាយ​ផង​ គ្មាន​អ្នក​ទីពឹង​ ឬ​មើលថែ​​ឡើយ​ ដូច្នេះ​​បើ​កូនស្រី​បាន​ទទួល​ដំណឹង​នេះ​ហើយ​ ​សូម​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ ​ឪពុក​មាន​តែ​កូន​ម្នាក់​ និង​ចៅ​ទេ កូន​អាណិត​ដល់​​ឪពុក​ផង​ ឪពុក​រង់ចាំ​ទទួល​​កូន ​និង​ចៅ​ជា​និច្ច​ បើ​ខឹង​ប្តី​កុំ​រត់​ចោល​ឪពុក ឪពុក​នឹកចៅ​ខ្លាំង​ណាស់​មក​ផ្ទះ​វិញ​កូន» ​។

ស្ត្រី​​​រូបស្រស់និង​កូន​​ស្រី​អាយុ​៨​ខែ ​បាត់​ពី​ផ្ទះ​១០​ថ្ងៃមិន​ដឹង​​មូល​​ហេតុ​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត