ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?

ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?

​ការរំលាយ​អាហារ​គឺជា​ដំណើរការ​ដ៏​សំខាន់​មួយ​ព្រោះ​វា​គឺជា​របៀប​ដែល​រាងកាយ​អាច​ទទួលបាន​នូវ​ជីវជាតិ​ទាំងអស់​ដែល​សំខាន់ៗ​សម្រាប់​ការជួសជុល ថែរក្សា និង​មុខងារ​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​អាហារ​ដែល​អ្នក​ញ៉ាំ​នោះ​មិន​ល្អ​ចំពោះ​ផ្លូវ​រំលាយ​អាហារ ក៏​វា​មិន​អាច​ផ្តល់​សុខភាព​ដល់​អ្នក​បាន​ឡើយ​។​

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន​ដែល​មាន​ផល​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​៖

ពោត​
វា​គឺជា​ការពិត​មួយ​ដែល​ថា ពោត​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែលមាន​ប្រយោជន៍​យ៉ាងច្រើន ប៉ុន្តែ​សារធាតុ Cellulose ក្នុង​សាច់​ពោត​វិញ​ប្រហែល​ជា​ធ្វើឱ្យ​ផ្លូវ​
រំលាយ​អាហារ​ពិបាក​ធ្វើការ​បាន​។

​គ្រឿង​ស្រវឹង កាហ្វេ តែ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
ភេសជ្ជៈ​ទាំងនេះ​អាច​បណ្តាល​ឱ្យ​សាច់ដុំ​ខ្ជឹប​របស់​បំពង់ Esophagus ធូរ​បាន​។ វា​ក៏​ធ្វើឱ្យ​ក្រពះ​បញ្ចេញ​អាស៊ីត​កាន់តែច្រើន ដូច្នេះ​វា​នឹង​បង្ក​ជា​បញ្ហា​បាន​បើសិន​ជា​អ្នក​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក (GERD)​។
ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?
ម្ទេស​
មាន​មុខម្ហូប​ច្រើនណាស់​ដែល​ដាក់​ម្ទេស​ព្រោះ​តែ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ភាគច្រើន ប៉ុន្តែ​គ្រឿ​ផ្សំ​ហឹរ​ប្រភេទ​នេះ​ក៏​ធ្វើឱ្យ​រលាក​ដល់​បំពង់ Esophagus និង​អាក្រក់​ចំពោះ​អ្នកជំងឺ​ច្រាល​ទឹក​អា  ស៊ីត​ពី​ក្រពះ​ទៅ​បំពង់​ក​ផងដែរ​។
ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?
ផ្លែ​បឺរី​
វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា ផ្លែ​បឺរី​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​សម្លាប់ ឬ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​បាន​។ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ផ្លែ​ឈើ​នេះ​អាក្រក់​ចំពោះ​ផ្លូវ​រំលាយ​អាហារ​? ចំពោះ​គ្រាប់​ល្អិតៗ​របស់​ផ្លែឈើ​ប្រភេទ​នេះ​ប្រហែល​ជា​បង្ក​ការ​រលាក ឬ​បង្ក​រោគ​នៃ​ជំងឺ​រលាក​ពោះវៀនធំ​ប្រភេទ Diverticulitis បាន​។
ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?
សូកូឡា​
សូកូឡា​អាចធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ចូល​ចិត្តខ្លាំង ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​បាន​ដែរ​បើសិនជា​អ្នក​មាន​ជំងឺ​រលាក​ក្នុង​ពោះវៀន​។ ក្រៅពីនេះ សូកូឡា​មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ទឹកដោះគោ​ដែល​អាច​សុទ្ធ​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ដំណើរកា​រណ៍​រំលាយ​អាហារ​ទាំងអស់​។
ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?
អាហារ​មាន​ខ្លាញ់ និង​ចៀន​
ការ​ញ៉ាំ​អាហារ​ទាំងឡាយណា​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ឬ​ចៀន​ច្រើន​ពិតជា​មិនល្អ​ចំពោះ​អ្នកជំងឺ​ច្រាល​ទឹក​អា​ស៊ិត​ពី​ក្រពះ​មក​បំពង់ក និង​រលាក​ពោះវៀន​ឡើយ​។ អាហារ​ទាំងនេះ​ក៏​អាច​មាន​ផល​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​សរសៃឈាម​ដែរ​៕

ចង់ដឹង​អត់ថា​អ្វី​ទៅជា​អាហារ​អាក្រក់​បំផុត​សម្រាប់​ផ្លូវ​រំលាយ​អាហារ​?

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។