ទៅឱ្យ​ពេទ្យ​ព្យាបាល​ជំងឺ​រលាក​បំពង់ក ដឹង​ថា​គាត់​ព្យាបាល​ដូចម្តេច​ដែរ​ទេ​?

ទៅឱ្យ​ពេទ្យ​ព្យាបាល​ជំងឺ​រលាក​បំពង់ក ដឹង​ថា​គាត់​ព្យាបាល​ដូចម្តេច​ដែរ​ទេ​?

​ការ​រលាក​បំពង់​ក​មាន​ន័យ​ថា ជា​ការឈឺ​រមាស់ៗ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចំបង​បំផុត​របស់​ជំងឺ​នេះ​គឺ ការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​វីរុស នឹង​ជា​វិញ​ដោយ​ខ្លួនឯង​ជាមួយនឹង​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់​ក​ដោយ​សារ​បាក់តេរី​វិញ ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។

​ការ​រលាក​បំពង់ក​ដែល​បង្កឡើង​ដោយ​វីរុស ច្រើនតែ​ជា​ទៅ​វិញ​ពី​រយៈពេល ៥ ទៅ​៧​ថ្ងៃក្រោយ និង​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់​។

ការព្យាបាល​ការបង្ក​រោគ​ដោយ​សារ​បាក់តេរី​
បើសិនជា​ការ​ឈឺបំពង់ក​អ្នកបង្ក​ឡើង​ដោយ​បាក់តេរី គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ផ្សះ​ឱ្យប្រើ​។ អាច​ជា​ថ្នាំ Penicillin ដោយ​លេប​រយៈពេល ១០​ថ្ងៃ​។ បើសិនជា​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ គ្រូពេទ្យ​នឹង​ចេញ​ជា​ថ្នាំ​ផ្សេង​ឱ្យ​ប្រើ​វិញ​។

អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ផ្សះ​បែបនេះ​ឱ្យ​គ្រប់​ទៅតាម​ការកំណត់​ទោះបីជា​រោគសញ្ញា​បាត់​ទៅ​វិញ​ទាំងស្រុង​ហើយ​ក៏​ដោយ​។ ការប្រើ​ថ្នាំ​មិន​គ្រប់​គោលដៅ​របស់​គ្រូពេទ្យ​អាច​ធ្វើឱ្យ​ការបង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ ឬ​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​បាន​។ ក្នុងពេល​ព្យាបាល​ជំងឺ​រលាក​បំពង់ក ដោយ​ប្រើ​ថ្នាំ​ផ្សះ​មិន​គ្រប់​ចំនួន​អាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ Rheumatic Fever និង​ជំងឺរលាកតម្រងនោម​ធ្ងន់ធ្ងរ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។