បញ្ជូនខ្លួនជនសង្ស័យ ២នាក់ឡើងតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន កាច់សោរកម៉ូតូ និងទទួលផលចោរកម្ម

កំពត៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលគ្រឿងញៀនខេត្ត បញ្ជូនខ្លួនជនសង្ស័យ ២នាក់ឡើងតុលាការ នៅព្រឹកថ្ងៃទ២ ខែធ្នូ ឆ្នាំ២០១៥នេះ  ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន,កាច់សោរកម៉ូតូ និងទទួលផលចោរកម្ម ចាត់ការតាមផ្លូវច្បាប់។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យទាំងពីរ, ១-ឈ្មោះ ហ៊ីម ធូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ជននេះជាប់ពាក់ព័នការជួញដូថ្នាំញៀនផង និងប្រព្រឹត្តសកម្មភាពកាច់សោរកយកម៉ូតូកន្លងមក និងទទួលផលចោរកម្ម និង ២ឈ្មោះ តឹង គឹមសែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជនរូបនេះ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។

សូមបញ្ជាក់ថា វត្ថុតាងរឹបអូសបានរួមមាន ថ្នាំញៀន៨កញ្ចប់តូច, ម៉ូតូម៉ាកក្លីក ពណ៍សលាយស្លាទុំ អត់ស្លាកលេខ ០១គ្រឿង និងក្របាំងម៉ូតូមួយចំនួន។

មន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យទាំង២ខាងលើ បានប្រព្រឹត្តបទល្មើសជួញដូរថ្នាំ ក្នុងភូមិសាស្ត្រ ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥ និងកាច់សោរកយកម៉ូតូ ថែមទាំងទទួលផលចោរកម្ម ដែលប្រព្រឹត្តសកម្មភាពកន្លងមកក្នុងភូមិសាស្ត្រផ្សេងៗ ហើយត្រូវកម្លាំងនគរបាល ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ ចុះបង្ក្រាបបានក្នុងថ្ងៃកើតហេតុខាងលើ៕