និស្សិត​ស្រី​ម្នាក់ស្រវឹងជោក​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង សង់​១៤០០​ដុល្លារ​បញ្ចប់រឿង​

​រាជធានី​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​រង​ការខូចខាត ដោយសារ​និស្សិត​ស្រី​ស្រស់ស្អាត​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​បុក​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​ដងផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ត្នោតជ្រុំ​ទី​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​និស្សិត​ស្រី​ម្នាក់នេះ មានឈ្មោះ ឆេង កញ្ញា អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អូ​តា​គាំ​បី សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ។​

​និស្សិត​ស្រី​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នាង​បាន​បើករថយន្ត កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-9148 ជាមួយ​សង្សារ​មកពី​ញាំ​អី​។ បន្ទាប់ពី​ញាំ​ហើយ​នាង និង​សង្សារ​បាន​ត្រឡប់ មក​ផ្ទះ​វិញ​ដោយ​នាង​ជា​អ្នកបើករថយន្ត តាមផ្លូវ​លេខ​៣៧១ លុះ​បើក​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​មនុស្ស​ដើរ​ឆ្លងផ្លូវ ស្របពេល​នាង​ស្រវឹង ហើយ​ល្បឿន​លឿន​ផង​នោះ ធ្វើ​ឲ្យ​នាង​ប្រឹង​បើក​ជៀស​មនុស្ស ដែល​កំពុង​ដើរ​ឆ្លងផ្លូវ ក៏​រេ​ចង្កូត​ទៅបុក ទ្វារផ្ទះ​របស់គេ​បណ្តាល​ឲ្យ ខូចខាត​យ៉ាងដំណំ​។​

​ភ្លាមៗ​នោះ រថយន្ត​មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង​បេតុង​ដ៏​ធំ​មួយ​ដើម បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​តែម្តង តែ​សំណាងល្អ​នាង និង​សង្សារ ពុំមាន​រងរបួស​នោះទេ​។ ដោយឡែក​ម្ចាស់ផ្ទះ​ដែល​នាង​បាន​បើក​បុក​នោះ ក៏​ពុំ​មិន​រងរបួស​ដែរ រីឯ​សង្សារ​របស់​នាង​វិញ​បាន​រត់គេចខ្លួន បាត់ស្រមោល​ទុក​ឲ្យ​នាង​នៅតែ​ម្នាក់ឯង​ទាំង​ភ័យ និង​តក់ស្លុត​បំផុត​។​

​បន្ទាប់មក​នាង​បានដឹង​កំហុស ក៏បាន​ទៅសុំ​ទោស និង​ចរចា​សង​ថ្លៃ​ខូចខាត​ទៅ​ម្ចាស់​ទាំងបី ដោយ​ម្ចាស់ផ្ទះ​ទាំងបី​ខ្ជិល​វែងឆ្ងាយ បាន​សុំ​ឲ្យ​នាង​សង​ចំនួន​១៤០០​ដុល្លារ នៃ​ការខូចខាត​ទាំងអស់ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​។​ចំណែក​រថយន្ត​ដែល​ខូចខាត​ក៏បាន​ហៅ​ឡានស្ទូច មក​យកទៅ​ជួសជុល​៕

និស្សិត​ស្រី​ម្នាក់ស្រវឹងជោក​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង សង់​១៤០០​ដុល្លារ​បញ្ចប់រឿង​
និស្សិត​ស្រី​ម្នាក់ស្រវឹងជោក​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង សង់​១៤០០​ដុល្លារ​បញ្ចប់រឿង​
និស្សិត​ស្រី​ម្នាក់ស្រវឹងជោក​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង សង់​១៤០០​ដុល្លារ​បញ្ចប់រឿង​