ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​

ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​

ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​

​រាជធានី​ភ្នំពេញ : ជា​អ្នកសិល្បៈ ព្រីម លីហ្សា បញ្ជាក់ថា នាង​មិនមាន​អារម្មណ៍​ខ្មាសអៀន​ទេ ពេល​នាង​ចំហ​ដើមទ្រូង​បញ្ចេញ​សុដន់​មូល​ក្បំ​ទំហំ​៣៨​ឲ្យ​ជាង​ថតរូប​ថត​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​។ នាង​មាន​ចំណុច​ទាក់ទាញ​ច្រើន​ទៀត​ក្រៅពី​ដើមទ្រូង ហើយពី​ចំណុច​ទាក់ទាញ​នោះ នាង​មាន​ប្រុសៗ​តាម​សុំ​ស្នេហ៍​ច្រើន ហើយ​ឥឡូវនេះ​នាង​ចម្រាញ​បាន​បុរស​ម្នាក់​ដែលជា​មន្ត្រីរាជការ​មាន​វ័យ​៣០​ឆ្នាំ​ប្លាយ​។​

 

​មួយរយៈ​ចុងក្រោយ​នេះ មាន​រូបថត​សិច​ស៊ី​របស់​ព្រីម លីហ្សា ជាច្រើន​សន្លឹក​បានបង្ហាញ​នៅលើ​ក្រប​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយចំនួន​។ ព្រីម លីហ្សា បានបញ្ជាក់​ប្រាប់ថា រូបថត​ទាំងអស់នោះ​នាង​ថត​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន​របស់​នាង ដែល​នាង​បាន​បង្កើត ស្ថិតនៅ​ម្តុំ​សំណង់​១២​។ នាង​បាន​និយាយថា ផ្ទះ​របស់​នាង​នោះ ជា​ប្រាក់​បានមកពី​កម្លាំង​ញើស​ឈាម​ក្នុង​ការងារ​សិល្បៈ របស់​នាង​មិនមែនជា​ប្រាក់​របស់​បុរស​ណា​ម្នាក់​ដែល​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នោះឡើយ​។​

 

​និយាយ​ដល់​ការថតរូប​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន​នាង ព្រីម លីហ្សា បានបញ្ជាក់​ប្រាប់ថា អ្នក​ដែល​ជួយ​តុបតែង​មុខ​ឲ្យ​នាង គឺ​ប្អូនប្រុស​ដែលជា​ជំនួយការ​ផ្ទាល់​របស់​នាង និង​ធ្វើ​សក់​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​វៀតណាម​ម្នាក់​។ នាង​បាន​បន្ថែមថា នៅពេល​ថត ទោះបីជា​នាង​ត្រូវ​ចំហ​ដើមទ្រូង​ដូចជា​សិច​ស៊ី​បន្តិច​ក្តី ក៏​នាង​ពុំមាន​អារម្មណ៍​ខ្មាសអៀន​ដែរ ពីព្រោះ​នាង​គិតថា នាង​ជា​អ្នកសិល្បៈ​។ នាង​បាន​សង្កត់ធ្ងន់ថា " បើ​មានការ​ខ្មាសអៀន​មិនមែនជា​អ្នកសិល្បៈ​ទេ​"​។​

 

​មុន​ថតរូប​ចំហ​ដើមទ្រូង​នៅក្នុង​ស្ទី​ឌី​យ៉ូ​ផ្ទាល់ខ្លួន ព្រីម លីហ្សា ធ្លាប់បាន​ទៅ​ថតរូប​សិច​ស៊ី​ជាង​នេះ​នៅ ប្រទេស​វៀតណាម​ម្តង​រួចមកហើយ ប៉ុន្តែ​រូបថត​ទាំងនោះ​នាង​មិនបាន​ផ្តល់​ឲ្យ​អ្នកយកព័ត៌មាន​យើង​ទេ​។ នាង​បាន​និយាយថា កាលពី​ពីរ​ខែ​មុន នាង​ដែលមាន​ម្តាយ​និង​ប្អូនប្រុស​រួម​ដំណើរ បាន​ទៅ​ថត​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​ឲ្យ​ក្រុមហ៊ុន​បារាំង​មួយ​នៅ​ប្រទេស​វៀតណាម​រយៈពេល​៣​ថ្ងៃ​។ នាង​មិន​ចាំ​ឈ្មោះ​របស់​ក្រុមហ៊ុន​បារាំង​នោះទេ តែ​នាង​បាន​ប្រាប់ថា ក្រុមហ៊ុន​បារាំង​នោះបាន​ស្គាល់​នាង​តាមរយៈ​ការណែនាំ​ឲ្យ​ស្គា​ល់ពី​មិត្តភក្តិ​របស់​នាង ហើយ​តាមរយៈ​មិត្តភក្តិ​នោះ​ក្រុមហ៊ុន​បានដឹង​ដែរ​ថា នាង​ជាតា​រា​មូ​យ​រូប​ដែល​និយម​ពាក់អាវ​ទ្រនាប់​ម៉ាក​អែល​លី​របស់​ក្រុមហ៊ុន​ខ្លួន​។ នៅពេល​ដឹង​ដូច្នេះ ក្រុមហ៊ុន​ក៏​ទំនាក់ទំនង​មក​នាង​ឲ្យ​ទៅ​ថត​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​អែល​លី​ឲ្យ​ក្រុមហ៊ុន​គេ​តែម្តងទៅ​។ នាង​លីហ្សា​និយាយថា " ខ្ញុំ​មិនមែន​ប្រើ​អាវទ្រនាប់​ម៉ាក​អែល​លី​តែមួយ​មុខ​នោះទេ ខ្ញុំ​នៅមាន​ប្រើ​អាវទ្រនាប់​ម៉ាក​ថ្លៃៗ​ជាច្រើន​ទៀត​"​។ នាង​បានបញ្ជាក់​បន្ថែមថា នាង​ពាក់អាវ​ទ្រនាប់​មិន​ចូលចិត្ត​ថែម​ប៉ុង​ទេ ព្រោះ នាង​មើលឃើញថា ដើមទ្រូង​របស់​នាង​ស្អាត​ស្រាប់ ដូច្នេះ​មិនចាំបាច់​ថែម​ប៉ុង​ទេ​។ នាង​និយាយថា " ដើមទ្រូង​ខ្ញុំ​ឥឡូវ​មាន​ទំហំ​៣៨ ហើយ​ខ្ញុំ​មិន​ចង់បាន​ទំហំ​ធំ​ជាងនេះទៀត​ទេ ពីព្រោះ​ទំហំ​ប៉ុណ្ណឹង​ខ្ញុំ​ពេញចិត្ត​ណាស់​ហើយ​។ ខ្ញុំ​មិនបាន​ចំណាយលុយ​ដើម្បី​កែកុន​ដើមទ្រូង​របស់ខ្ញុំ​ឲ្យ​ធំ​ប៉ុណ្ណឹង​ទេ វា​ធំ​ដោយ​ធម្មជាតិ "​។​

 

​កាល​ថតរូប​ផ្សាយពាណិជ្ជកម្ម​អាវទ្រនាប់​ម៉ាក​អែល​លី​នៅ​ប្រទេស​វៀតណាម​នោះ ព្រីម លីហ្សា បាន​អះអាងថា នាង​ថត​តែមួយ​ថ្ងៃ​ទេ តែ​បាន​រហូតដល់​១.៥០០​ប៉ុស្តិ៍​ឯណោះ​។ នាង​បាន​បញ្ជាក់ថា ការដែល​នាង​ថត​បាន​ច្រើន​ប៉ុស្តិ៍​យ៉ាងនេះ ដោយសារ​ការថត​នោះ គឺ​ថត​គ្រប់​សកម្មភាព​របស់​នា​ង​ទាំងអស់ ដែល​សូម្បីតែ​នាង​ផ្លាស់​សម្លៀកបំពាក់​ក៏​ជាង​ថត​ដែរ​។ ជាការ​ពិត ព្រីម លីហ្សា មិនមែន​មាន​ភាព​ទាក់ទាញ​តែ​នៅលើ​ដើមទ្រូង​មួយ​នោះទេ នៅលើ​ខ្លួន​របស់​នាង​នៅមាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទៀត ហើយ​ផ្តើមចេញពី​ចំណុច​ទាក់ទាញ​នេះ នាង​មាន​ប្រុសៗ តាម​ស្រឡាញ់​នាង​ច្រើន​គួរ​ឲ្យ​មោទនភាព​៕

ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​ ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​ ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​

ព្រីម លីហ្សា ៖ ដើមទ្រូង​មូល​ក្បំ​ទំហំ​៣៨ ជាការ​ពេញចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ធំ​ដោយ​ធម្មជាតិ​