Ford បង្ហាញ​បច្ចេកវិទ្យា​សុវត្ថិភាព​វៃឆ្លាត​​លើ​រថយន្ត​ទំនើប​នៅ Motor Expo 2015

Ford បង្ហាញ​បច្ចេកវិទ្យា​សុវត្ថិភាព​វៃឆ្លាត​​លើ​រថយន្ត​ទំនើប​នៅ Motor Expo 2015

នា​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​លំដាប់​អន្តរជាតិ Ford ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ល្បី​មួយ​លើ​ពិភពលោក បាន​ដាក់​បង្ហាញ​បច្ចេកវិទ្យា​ទំនើប​បំពាក់​លើ​រថយន្ត​របស់​ខ្លួន ដើម្បី​ផ្តល់​សុវត្ថិភាពកម្រិត​ខ្ពស់​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់។

 

Ford បង្ហាញ​បច្ចេកវិទ្យា​សុវត្ថិភាព​វៃឆ្លាត​​លើ​រថយន្ត​ទំនើប​នៅ Motor Expo 2015

 

បច្ចេកវិទ្យា​វៃ​ឆ្លាត​បំពាក់​លើ​រថយន្ត​ដែល Ford បាន​ណែនាំ​​មាន​ដូចជា៖

 

@Adaptive Cruise Control៖ ជា​ប្រព័ន្ធ​ដែល​អាច​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់។ លើស​ពី​នេះ​វា​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

@Forward Collision Warning System៖ ប្រព័ន្ធ​គ្រប់គ្រង​និង​បញ្ចៀស​ឧបសគ្គ​ដែល​នៅ​ខាង​មុខ ដោយ​ប្រើ​កាមេរ៉ា​ឬ​រ៉ាដា ដើម្បី​ចាប់​យក​ថា​និង​វិភាគ​ឧបសគ្គ​ទាំង​នោះ ហើយ​ផ្តល់​ដំណឹង​បន្ទាន់​ដល់​អ្នក​បើកបរ​បាន​ទាន់​ពេល។

 

@Lane Keeping System៖ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​មួយ​ដែល​ជួយ​ផ្តល់​ដំណឹង​ដល់​អ្នន​បើក​បរ នៅ​ពេល​រថយន្ត​បើក​ចេញ​ពី​គំនូស​ផ្លូវ។ ​

 

@Auto High Bean Control (AHBC)៖ ជា​ប្រព័ន្ធ​ដែល​អាច​ចាប់​យក​ពន្លឺ​ភ្លើង​មុខ​និង​ក្រោយ​របស់​រថយន្ត​ដ៏ទៃ​ដែល​នៅ​ខាង​មុខ ហើយ​ប្រព័ន្ធ​នេះ​ក៏​អាច​កំណត់​ពី​កម្រិត​ពន្លឺ​ទាប​ឬ​ខ្ពស់ អាស្រ័យ​ទៅ​លើ​បែប​បទ​នៃ​ការ​ធ្វើ​ដំណើរ​ពេល​យប់​នៃ​អ្នក​បើក​បរ។ AHBC ក៏​អាច​ចាប់​បាន​ផង​ដែរ​ពេល​មាន​អ្នក​ដំណើរ​កំពុង​ធ្វើ​ដំណើរ​ពេល​យប់​នៅ​ខាង​មុខ។

 

@Driver Alert System៖ ជា​ប្រព័ន្ធ​សុវត្តិភាព​ទំនើប​មួយ​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ប្រព័ន្ធ​នេះ​នឹង​ត្រួត​ពិនិត្យ​រាល់​ឥរិយាបថ​បើកបរ​របស់​តៃកុង​រថយន្ត ដើម្បី​ធានា​បាន​ថា​ការ​បើកបរ​អាច​ទៅ​មុខ​បាន​ទៀត​ឬ​អត់។ ក្នុង​ករណី​ដែល​អ្នក​បើកបរ​រាង​ហត់​នឿយ​ឬ​ទំនង​ជា​ងងុយ​ដេក​ហើយ​ការ​កាច់​បង្កូត​ខុស​ប្រក្រតី នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ដំណឹង​បន្ទាន់ ដែល​ជា​សញ្ញា​ថា​តៃកុង​រថយន្ត​គួរ​សម្រាក​បន្តិច​សិន​មុន​ពេល​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

 

Ford បង្ហាញ​បច្ចេកវិទ្យា​សុវត្ថិភាព​វៃឆ្លាត​​លើ​រថយន្ត​ទំនើប​នៅ Motor Expo 2015

 

បច្ចេកវិទ្យា​ទាំង​នេះ​បាន​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើបៗ​របស់ Ford ជាពិសេស​គឺ Ford Everest ស៊េរី ២០១៦ ដែល​ទើប​តែ​បង្ហាញ​ខ្លួន៕

 

អត្ថបទ៖ ប៉ែត ផាន់និត