​iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ


​iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

កាល​ពី​ម្សិលមិញ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ត្រូវ​បាន​គេ​​ចែក​ចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​​ Apple ​​កំពុង​ផលិត​ទូរសព្ទ​ iPhone 6c ដែល​អាច​នឹង​ចេញ​លក់​​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

រូបរាងគំរូ

 

ផ្អែក​ទៅ​លើ​ TechWeb ប្រភព​​ផ្ទៃ​ក្នុង​របស់​ Foxconn បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ iPhone 6c នឹង​មាន​ការ​រចនា​សម្បក​ពី​លោហៈ​ធាតុ​ដែល​មាន​ជម្រើស​ពណ៌​ជា​ច្រើន​ រួម​ទាំង​មាន​មុខងារ​ Touch ID ប៉ុន្តែ​មិន​មាន​មុខងារ​សំខាន់​ 3D Touch។ ការ​គ្មាន​មុខងារ​សំខាន់​បែប​នេះ​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone 6c មាន​តម្លៃ​ទាប​ ពោល​​ចន្លោះ​ពី​ ៤០០​ដុល្លារ​ទៅ​ ៥០០​ដុល្លារ។

 

​iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

រូបរាងគំរូ

 

ប្រភព​បាន​បន្ថែម​ទៀត​ថា ​ទូរសព្ទ​ដែល​អាច​នឹង​ចេញ​លក់​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ នឹង​មិន​ត្រូវ​បាន​គេ​ហៅ​ថា​ iPhone 6c នោះ​ទេ​ ហើយ​​ឈ្មោះ​ដែល​ Apple គ្រោង​​ប្រើ​ប្រាស់​លើ​ទូរសព្ទ​នេះ​ក៏​មិន​ទាន់​មាន​នរណា​ម្នាក់​ដឹង​នៅ​ឡើយ​នោះ​ទេ។

 

ជា​ចុង​ក្រោយ​ TechWeb បាន​បញ្ជាក់​ថា​ទូរសព្ទ​ iPhone អេក្រង់​ទំហំ​៤​អ៊ីញ​នេះ​ប្រហែល​ជា​រចនា​ឡើង​ដើម្បី​ប្រកួត​ជា​មួយ​នឹង​ក្រុមហ៊ុន​ Xiaomi ជា​ពិសេស​​គឺ​ទូរសព្ទ​ Mi 5 ដែល​បង្ហាញ​ខ្លួន​ក្នុង​ពេល​ខាង​មុខ៕

 

ចុច​អាន៖ ជំនាន់​ទូរសព្ទ​លក់​ដាច់​បំផុត រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Technobufallo​​​​​​​​​​