​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​អន្តរជាតិ នៃ​ប្រទេស​ចិន ឆ្នាំ​២០១៥ ត្រូវ​រៀបចំឡើង នៅ​ទីក្រុង​គុន​មិញ​

ភ្នំពេញ​: នា​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​អន្តរជាតិ នៃ​ប្រទេស​ចិន ឆ្នាំ ២០១៥ បាន​ត្រូវ​រៀបចំឡើង នៅ​ទីក្រុង​គុន​មិញ ដោយមាន​អ្នកចូលរួម​ចំនួន ជាង ១.០០០ នាក់ ដែល​មកពី​ក្នុងប្រទេស និង​មកពី​បរទេស ដើម្បី​ទាក់ទង​នឹង​ការណែនាំ និង​ការពិភាក្សា ជាដើម​។​

​យោងតាម​ការណែនាំ ទំហំ​ពិព័រណ៍ ចំនួន​តូប​ពិព័រណ៍ មាន​លេខ​ចំនួន​ខ្ពស់​ថ្មី ប្រទេស និង​តំបន់ ចូលរួម​ពិព័រណ៍ ច្រើនជាង​ឆ្នាំទៅ មាន​អ្នកទិញ សរុប​ជាង ១.០០០ នាក់ មកពី​ប្រទេស​កូរ៉េ ជប៉ុន រុស្ស៊ី អាមេរិក អឺរ៉ុប ព្រមទាំង​ហុងកុង និង​ម៉ា​ក៉ា​វ ជាដើម រួមទាំង​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក ចូលរួម​ចំនួន ១០៥ ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ការណែនាំ និង​ការពិភាក្សា ចុះហត្ថលេខា​លើ​កិច្ចសន្យា ចំនួន ៣.២៥០ ក្រុម​អ្នកចុះហត្ថលេខា​លើ​កិច្ចសន្យា​ដល់​ទៅ ៥ លាន​នាក់​/​ដង​, ចុះហត្ថលេខា​លើ​កិច្ចសន្យា ដែលមាន​គោលបំណង​សហការ មាន​ចំនួន ១ ម៉ឺន​, មាន​គោលបំណង​ចូលរួម​ក្រុម ដល់​ទៅ ៨៥០ ម៉ឺន​នាក់​/​ដង​។

​នៅក្នុង​រយៈពេល​នៃ​ការតាំងពិព័រណ៍​នេះ មានកម្ម​វិធី​ទាញយក​វិនិយោគ ខាង​ទេសចរណ៍ ខេត្ត​យូ​ណាន ជាង ២០០ កម្មវិធី​សំខាន់​ខាង​ទេសចរណ៍ ដែល​សម្រេច​ចុះហត្ថលេខា មាន ៥០, កិច្ចសន្យា ត្រូវ​ចុះហត្ថលេខា​មាន ១១២ សរុប​ជាង ៨០០ រយ​លាន​យាន់​។

​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​អន្តរជាតិ នៃ​ប្រទេស​ចិន តែង​ប្រារព្ធ​ជា​រៀង រាល់ឆ្នាំ នៅ​ទីក្រុង​គិ​ន​មិញ និង​សៀង​ហៃ ដោយ​ផ្លាស់ប្តូរ​តាម​វេន​។ ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​អន្តរជាតិ នៃ​ប្រទេស​ចិន ឆ្នាំ ២០១៦ នឹងត្រូវ​រៀបចំ នៅ​មជ្ឈដ្ឋាន​ពិព័រណ៍​អន្តរជាតិ​ថ្មី នៃ​សៀង​ហៃ នាពេល​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ៕V/S

​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​អន្តរជាតិ នៃ​ប្រទេស​ចិន ឆ្នាំ​២០១៥ ត្រូវ​រៀបចំឡើង នៅ​ទីក្រុង​គុន​មិញ​