រដូវ​ក្តៅ​ចូល​មក​ដល់​ហើយ ដូច្នេះ​ទឹក​ក្រូច​ឆ្មា​ជា​ភេសជ្ជៈ​ដ៏​ល្អ និង​មាន​ប្រយោជន៍​បំផុត​សំរាប់​អាកាស​ធាតុក្តៅ

នៅពេលដែលអាកាសធាតុក្តៅម្តងៗ យើងតែងតែចង់ ញ៉ាំភេសជ្ជៈ ត្រជាក់ៗ ប៉ុន្តែសព្វថ្ងៃនេះ ភេសជ្ជៈដែលមាន លក់នៅតាម ហាងនានា មិនប្រាកដថា ធ្វើឡើងពី ផ្លែឈើ ស្រស់ៗនោះទេ ហើយវាក៏ មិនធានាសុវត្ថិភាព ដល់សុខភាព របស់យើងដែរ។ សំរាប់ថ្ងៃ នេះដែរ ខេមបូ រីផត នឹងលើកយក គុណសម្បត្តិ នៃភេសជ្ជៈ បែបធម្មជាតិមួយ ដែលយើងអាច ធ្វើនៅផ្ទះ បានដោយ ខ្លួនឯង និងមាន អត្ថប្រយោជន៍ បំផុត សំរាប់ សារពាង្គកាយ របស់យើង។ ភេសជ្ជៈនោះគឺ ទឹកក្រូចឆ្មា ដែលមនុស្ស មួយចំនួន បានមើល រំលង អត្ថប្រយោជន៍ នៃការផឹក ទឹកក្រូចឆ្មា។ ឥឡូវយើង នាំគ្នា ទៅមើល គុណប្រយោជន៍ នៃការ ផឹកទឹក ក្រូចឆ្មា ជាមួយ ខេមបូ រីផត ទាំងអស់គ្នា។

រដូវ​ក្តៅ​ចូល​មក​ដល់​ហើយ ដូច្នេះ​ទឹក​ក្រូច​ឆ្មា​ជា​ភេសជ្ជៈ​ដ៏​ល្អ និង​មាន​ប្រយោជន៍​បំផុត​សំរាប់​អាកាស​ធាតុក្តៅ

ជាការពិតណាស់ ក្រូចឆ្មាគឺជា ផ្លែឈើមួយ បែបដែលផ្ទុក ទៅដោយ វីតាមីន C ហើយការ ផឹកទឹក ក្រូចឆ្មា ជាញឹកញាប់ វាធ្វើអោយ យើងមាន សុខភាពល្អមួយ បែបដែរ។ ហើយខាងក្រោម នេះគឺជា ចំនុចមួយចំនួន ដែលរ៉ាយរាប់ ពីអត្ថប្រយោជន៍ របស់ទឹក ក្រូចឆ្មា ៖

  1. ធ្វើអោយការរំលាយអាហារល្អ

បើអ្នកផឹកទឹកក្រូចឆ្មា ជារៀងរាល់ព្រឹក នោះវានឹង ជួយពង្រឹង ដល់ការ រំលាយអាហារ ពេញមួយថ្ងៃ ហើយថែម ទាំងជួយ កាត់បន្ថយ ឧស្ម័នមិនល្អ ដែលមាន នៅក្នុងខ្លួន យើងទៀតផង ជាពិសេស ជួយកាត់បន្ថយ អាការៈ រមួលក្រពើ ។

  1. កាត់បន្ថយជាតិពុលដែលមាននៅក្នុងខ្លួន

វាល្អបំផុត ក្នុងការផឹកទឹកក្រូចឆ្មា ជារៀង រាល់ព្រឹក ព្រោះសរីរាង្គកាយ ​របស់យើង មានសកម្មភាពខ្លាំង នៅពេលព្រឹក ហើយវីតាមីន C ដែលមាននៅ ក្នុងក្រូចឆ្មា ក៏ជួយបន្សាប ជាតិពុល ដែលមាននៅក្នុងខ្លួន របស់យើង យ៉ាងមាន ប្រសិទ្ធភាព ផងដែរ ។

  1. សំរួលដល់ផ្លូវបន្ទោរបង់

ការរួមបញ្ចូលគ្នារវាងអត្ថប្រយោជន៍របស់ ទឹក និង ក្រូចឆ្មា វាពិតជា មានគុណ ប្រយោជន៍ ណាស់ ដោយវាជួយ កំចាត់ជាតិពុល បានឆាប់រហ័ស និង ជួយថែរក្សា ដល់ផ្លូវ បន្ទោរបង់ អោយមាន សុខភាពល្អ ទៀតផង ។

  1. ជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន

ការទទួលទានទឹកក្រូចឆ្មា ជាមួយនឹង ទឹកឃ្មុំ អាចជួយអោយ យើងស្រកទម្ងន់ និង កាត់បន្ថយជាតិខ្លាញ់ ដែលមាន នៅក្នុងខ្លួន ។ ដូច្នេះបើអ្នក មានបំនងចង់ សម្រកទំងន់ អ្នកអាចផឹក ទឹកក្រូចឆ្មា ជារៀងរាល់ ថ្ងៃបាន ព្រោះវាក៏ជា វិធីសម្រក ទំងន់តាមបែប ធម្មជាតិ ក៏មាន ប្រសិទ្ធភាពមួយដែរ។

  1. ធ្វើអោយយើងមានភាពស្រស់ស្រាយ

នៅក្នុងរដូវក្តៅ អាកាសធាតុ តែងធ្វើ អោយយើង ហត់នឿយ និង ស្អុះស្អាប់ ប៉ុន្តែបើយើង បានផឹកទឹក ក្រូចឆ្មា ត្រជាក់ៗ មួយកែវក្រោម អាកាសធាតុ ដ៏ក្តៅនោះ វាធ្វើអោយ យើងមាន អារម្មណ៍ស្រស់ស្រាយ និង​ ជួយរក្សា សំណើមក្នុង ខ្លួនរបស់យើង បានល្អ ទៀតផង ។

រដូវ​ក្តៅ​ចូល​មក​ដល់​ហើយ ដូច្នេះ​ទឹក​ក្រូច​ឆ្មា​ជា​ភេសជ្ជៈ​ដ៏​ល្អ និង​មាន​ប្រយោជន៍​បំផុត​សំរាប់​អាកាស​ធាតុក្តៅ

យ៉ាងណាមិញ ទឹកក្រូចឆ្មា យើងអាចធ្វើបាន ច្រើនបែប ច្រើនសណ្ឋានណាស់ ។ យើងអាច ធ្វើតាម រូបមន្តដើមដោយ ប្រើតែ ស្ករ ទឹក និង ក្រូចឆ្មា​ ឬម្យ៉ាង វិញទៀត យើងក៏អាច បន្ថែមរសជាតិ ផ្លែឈើ ផ្សេងៗ ដូចជា ស្រ្តប៊េរី ឬ ផ្លែឈើ ដែលយើង ចូលចិត្ត ដោយកិន ផ្លែឈើនោះ អោយម៉ត់ រួចលាយ ជាមួយនឹង ទឹកក្រូចឆ្មា យើងនឹងបាន ភេសជ្ជៈដ៏ឆ្ងាញ់ និង ស្រស់ស្រាយ មួយបែបទៀត ។

រដូវ​ក្តៅ​ចូល​មក​ដល់​ហើយ ដូច្នេះ​ទឹក​ក្រូច​ឆ្មា​ជា​ភេសជ្ជៈ​ដ៏​ល្អ និង​មាន​ប្រយោជន៍​បំផុត​សំរាប់​អាកាស​ធាតុក្តៅ

ជាចុងក្រោយ ខេមបូ សង្ឃឹមថា អត្ថប្រយោជន៍ នៃទឹកក្រូចឆ្មា ខាងលើ អាចធ្វើ អោយអ្នក មានសុខភាព ល្អបាន។ ហើយបើអ្នក មានយោបល់ ឬ អត្ថប្រយោជន៍ ផ្សេងទៀត ដែលមាន នៅក្នុង ក្រូចឆ្មា អ្នកក៏អាចចែករំលែក ជាមួយពួកយើង បានដែរ តាមរយៈ Comment ខាងក្រោម ។

  • ដោយ: Samphas
  • 8:43 AM, 02 December
  • ប្រភព: Peru This Week
  • Tag: សុខភាព