រូបរាងនៃចង្កាអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក

សូមសម្លឹងមើលទៅកញ្ចក់ទាំងអស់គ្នា តើចង្ការរបស់អ្នក​មាន​រូបរាងបែបណា? អ្នកអាចនឹងដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង ឬអ្នកដទៃបាន​តាមរយៈការសង្កេតមើល​ចង្កានេះ។
 
រូបរាងនៃចង្កាអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក
១. ចង្កាការ៉េ
ប្រភេទមនុស្សប្រភេទនេះ ជាញឹកញាប់​តែងតែ​មានភាព​រឹងរូស​នៅពេល​សាងកំហុសឆ្គង​អ្វីមួយ​កើតឡើង។ មនុស្សដែល​មាន​ចង្ការការ៉េ គឺជាមនុស្ស​ដែល​ចូលចិត្ត​បង្ក​ហេតុ​អាក្រក់, ភាព​ប្រទូសសរាយ និងធ្វើ​ដោយខ្លួន​ឯងផ្ទាល់។ វាមិនមែន​ជាការល្អទេ​ក្នុងការ​សម្ដែងចេញ​ដោយខ្លួនឯង ឬការប្រើពាក្យ​សម្ដីផ្អែមល្ហែម​របស់ពួកគេ ដូច្នេះ​ហើយ ទើបធ្វើឲ្យ​មានមនុស្ស​ជាច្រើន​មានភាពងាយស្រួល និង​មានការ​លំបាក​ក្នុងការស្វែង​យល់ចិត្ត​សម្រាប់​មនុស្សភេទផ្ទុយ​គ្នា។ មនុស្សប្រភេទ​នេះ ពួកគេ​មាន​មោទនភាព​ចំពោះខ្លួន​ឯង​ខ្លាំងណាស់ និង​ចូលចិត្ត​រក្សាមុខមាត់​ថែមទៀតផង។
២. ចង្កាខ្លី ឬតូច
ចំពោះមនុស្ស​ដែល​មានចង្កាបែបនេះ គឺជាមនុស្ស​ដែលមានគំនិត និងបញ្ញាឈ្លាសវ៉ៃ, មុតមាំ, គិត​រហ័ស ប៉ុន្តែ​មាន​មួយចំនួនតូចអាចក្លាយជា​មនុស្សវិលកចរិក។ រឿង​សំខាន់​ គឺអ្នក​ធ្វើអ្វីមិនបាន​ពិចារណាដោយខ្លួនឯង​វែងឆ្ងាយឡើយ។
៣. ចង្កាលយចេញ
ប្របើអ្នកជាមនុស្ស​ដែលមានចង្កាលយ​ចេញក្រៅ ដូចដែល​យើងបាន​មើលឃើញ​ពីចំហៀង​ វាបាន​បង្ហាញឲ្យ​ឃើញថា អ្នកជាមនុស្ស​ដែលមាន​ទំនុកចិត្តខ្លួនឯង និង​អាច​សម្រេច​ការងា​បានជោគជ័យ​ដោយខ្លួនឯង។ អ្នកជាប្រភេទមនុស្ស​ដែលមាន​ភាពរស់រាយរាក់ទាក់ នៅផ្នែក​ខាងក្នុង ប៉ុន្តែ​មានភាពសោះកក្រោះ​នៅផ្នែក​ខាងក្រៅ៕
ដោយ៖ Brugn
ប្រភព៖ healthylifestyleteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបរាងនៃចង្កាអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក