«ជីវិត​ក្រោម​ផ្គរ​រន្ទះ» ចំណង​ស្នេហា​កម្មករ​ចិត្ត​ធំ​សុំ​ស្នេហ៍​កូន​ស្រី​ថៅកែ


«ជីវិត​ក្រោម​ផ្គរ​រន្ទះ» ចំណង​ស្នេហា​កម្មករ​ចិត្ត​ធំ​សុំ​ស្នេហ៍​កូន​ស្រី​ថៅកែ

កើត​មក​ក្នុង​គ្រួសារ​ក្រីក្រ ប៉ុន្តែ​កំលោះ​ធឿន​និង​ច្រូច​មិន​តូច​ចិត្ត​នឹង​វាសនា​ទេ ពួក​គេ​ទាំង​ពីរ​នាក់​បងប្អូន​តែងតែ​ខិតខំ​ប្រឹងប្រែង​រកស៊ី​មិន​ខ្លាច​​នឿយហត់។ ដោយ​មើល​ឃើញ​ថា​របរ​បង់​សំណាញ់​រក​ត្រី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​តែ​បាន​ព្រឹក​ខ្វះ​ល្ងាច​ បាន​ល្ងាច​ខ្វះ​ព្រឹក ​នាយ​ធឿន​ក៏​បែក​គំនិត​បបួល​ច្រូច​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ដោយ​សង្ឃឹម​ថា​នឹង​​បាន​លុយ​កាក់​​ច្រើន​ជាង​រាល់​ថ្ងៃ។
 

មក​ភ្នំពេញ ពីរ​នាក់​បងប្អូន​ធ្វើ​ការ​ជា​អ្នក​លាង​សម្អាត​រថយន្ត។ ការងារ​នេះ​បាន​ផ្ដល់​ប្រាក់​កម្រៃ​មួយ​ចំនួន​គ្រាន់​ឱ្យ​ពួក​គេ​​បាន​ផ្ញើ​ទៅ​ម្ដាយ​នៅ​ផ្ទះ​ខ្លះ​ ទុក​ចាយវាយ​ខ្លួន​ឯង​ខ្លះ។ ចំណែក​សុជាតា​ក្មេង​ស្រី​ពេញ​ក្រមុំ​ម្នាក់​ដែល​កើត​ក្នុង​គ្រួសារ​អភិជន តែងតែ​មក​លាង​ឡាន​នៅ​កន្លែង​នាយ​ធឿន​ធ្វើ​ការ។ នាង​ហាក់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ ព្រម​ទាំង​ភាព​ស្វាហាប់​របស់​បងប្អូន​ទាំង​ទ្វេ។
 

ដោយ​ជឿជាក់​លើ​កំលោះ​មាឌ​មាំ​ទាំង​ពីរ​ នាង​ក៏​បាន​សុំ​ឪពុក​នាំ​ពួក​គេ​ឱ្យ​ទៅ​ធ្វើ​ការ​ជា​អ្នក​ការពារ​ផ្ទះ​ក្នុង​គ្រួសារ​របស់​ខ្លួន។ នៅ​ទី​នោះ​ កំលោះ​ធឿន​បាន​លង់​ចិត្ត​ស្រលាញ់​សុជាតា ម្ង៉ៃ​ៗ​គេ​លួច​ស្រមៃ​ចង់​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ មិន​ខ្ចី​គិត​ខ្វល់​ពី​ជីវភាព​ខ្លួន​ដែល​ក្រីក្រ​តោកយ៉ាក។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

«ជីវិត​ក្រោម​ផ្គរ​រន្ទះ» ចំណង​ស្នេហា​កម្មករ​ចិត្ត​ធំ​សុំ​ស្នេហ៍​កូន​ស្រី​ថៅកែ

 

តើ​ក្ដី​សង្ឃឹម​របស់​កំលោះ​ខ្សត់ខ្សោយ​ទ្រព្យធន​អាច​ក្លាយ​ជា​ការ​ពិត ឬ​ក្លាយ​ជា​វិបត្តិ​រឹតរួត​ជីវិត​គេ​ឱ្យ​ជួប​ការ​លំបាក​ទ្វេ​ដង? តើ​ដំណើរ​ជីវិត​អ្នក​ក្រ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ប្រពន្ធ​អ្នក​មាន​ នឹង​ទៅ​ជា​យ៉ាង​ណា?
 

ចង់​ដឹង​បន្ត កុំ​ភ្លេច​រង់ចាំ​តាមដាន​រឿង ​«ជីវិត​ក្រោម​ផ្គរ​រន្ទះ» ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​​​នេះ​​។

 

អានប្រលោមលោកផ្សេងៗ សូមចុចទីនេះ!
 

អត្ថបទ៖ វីរៈ