ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី


ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី

អាជីព​ជា​តារា​សម្ដែង​របស់​តួ​រឿង “Titanic” បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ភាពយន្ត​មុន​ៗ។

 

​តារា​សម្ដែង​អាមេរិក Leonado Dicaprio ធ្លាប់​លង់​ទឹក​ស្លាប់​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ក្នុង​រឿង “Titanic” ហើយ​ក៏​ធ្លាប់​ត្រូវ​ប្ដី​របស់​ស្រី​កំណាន់​បាញ់​ស្លាប់​ក្នុង​រឿង “The Great Gatsby” តែ​រឿង​ទាំង​អស់​នេះ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​បើ​ធៀប​ទៅ​នឹង​ភាពយន្ត​ថ្មី​របស់​លោក​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ។

 

ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី
 

ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី

 

កាល​ពី​ថ្ងៃ​អង្គារ មាន​ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឡើង​ថា​ នៅ​ក្នុង​ខ្សែ​ភាពយន្ត “The Revenant” ដែល Leonado ដើរ​ជា​តួ​អង្គ Hugh Glass នោះ​​គឺ​ត្រូវ​សត្វ​ខ្លាឃ្មុំ​​រំលោភ​បំពាន​លើ​រាង​កាយ​​ដល់​ទៅ​២ដង​។ នេះ​បើ​តាម បណ្ដាញ​ព័ត៌មាន Drudge Report។ គេហទំព័រ​ដដែល​នោះ​បាន​បន្ថែម​ទៀត​ថា ខ្លាឃ្មុំ​បាន​ផ្ដួល​តារា​វ័យ ៤១ឆ្នាំ Leo ហើយ​ចាប់​ផ្ដើម​បុក​ទម្លុះ​លោក​នៅ​ពេល​ធ្វើ​សកម្មភាព​រំលោភ។

 

យ៉ាងណាមិញ ផលិតកម្ម Fox ដែល​ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នេះ​បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា៖ “អ្នក​ដែល​បាន​ទស្សនា​ភាពយន្ត​នេះ​រួច​គឺ​​ពិត​ជា​បាន​ដឹង​ថា ខ្លាឃ្មុំ​នៅ​ក្នុង​រឿង​គឺ​ជា​ខ្លាឃ្មុំ​មេ ហើយ​វា​បាន​វាយ​ប្រហារ Hugh Glass ដោយ​សារ​តែ​វា​ខ្លាច​លោក​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ហ្វូង​កូន​របស់​វា តែ​វា​មិន​បាន​រំលោភ​តួអង្គ​នេះ​ទេ”។

 

“The Revenant” នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ៕

 

ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី

 

 Trailer រឿង “The Revenant”

 

ចុចអាន៖“Oh My Ghost”និង”Ghost Ship” ​បញ្ចាំង​នៅ​រោងភាពយន្ត​លុច្ស​ ជាមួយ​រង្វាន់​ពិសេស

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail