De Bruyne ជួយឲ្យ Manchester City ទៅវគ្គវគ្គ១/២នៃ League Cup

ខ្សែ​បម្រើ​ប្រយុទ្ធ​ឡើង​ទម្រង់លេង Kevin De Bruyne បាន​ស៊ុត​បាល់​បញ្ចូល​ទីពីរ​គ្រាប់ ខណៈ​ដែលក្រុម​ឈរ​លេខ​១ក្នុង​ក្រប​ខ័ណ្ឌ Premier League គឺ Manchester City បាន​បំបាក់ក្រុម Hull City យ៉ាង​ចាស់​ដៃក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​អង្គារ ដើម្បី​​ចូល​រួម​ជា​មួយ​នឹង​ក្រុមពីរ​ទៀត​ដែល​​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​កំពូល​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន League Cup​។ De Bruyne បាន​ស៊ុត​បាល់​បញ្ចូល​ទី​១គ្រាប់ និង​​បាន​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​២​គ្រាប់​​​ទៀត​ក្នុង​ពេល Man City ទទួល​​ជ័យជម្នះ ៣-១ លើក្រុម Southampton កាលពី​ថ្ងៃ​សៅរ៍ ហើយ​រូប​គេ​បាន​បន្ត​នូវ​ទម្រង់​លេង​ដ៏​ល្អ​នេះ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០០៤​របស់​គេ បាន​​ទម្លាក់ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ទី​២ Hull ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Wilfried Bony និង Kelechi Iheanacho ក៏​បាន​រ​ក​គ្រាប់​បាល់​បញ្ចូល​ទីផងដែរ​។
1
ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ Gerard Deulofeu បាន​ក្លាយ​ជា​តា​រា​​ប្រចាំ​ការ​ប្រកួត ខណៈ​ដែល​ក្រុម Everton បាន​ទទួល​ជ័យ​ជម្នះ ២-០ នៅ​លើ​ទឹក​ដី​ក្រុម Middlesbrough ហើយ Stoke City បាន​ផ្តួល​ក្រុម Sheffield Wednesday ក្នុង​លទ្ធផល ១-០ ដើម្បី​ធា​នា​ថា ក្រុម​​ដែល​ឈាន​ទៅ​​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​សុទ្ធ​សឹង​ជា​ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League នៅមុន​ពេល​ការ​ធ្វើ​ដំណើរ​​របស់​ក្រុម Liverpool ទៅកាន់​ទឹក​ដី Southampton នៅ​រាត្រីនេះ​។ លោក Manuel Pellegrini អ្នក​ចាត់​ការ​ទូទៅ​របស់ Man City បាន​ឲ្យ​ដឹងថា​៖ «យើង​មាន​រយៈ​ពេល​ត្រឹម​តែ​៧២​ម៉ោង​​ប៉ុណ្ណោះ​ក្នុង​ការ​​ធ្វើ​ឲ្យ​រឹង​មាំ​ពី​ការ​ប្រកួត​ជា​មួយ​នឹងក្រុម Southampton ហេតុនេះ វា​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏ល្អ​​មួយ​ពី​​សំណាក់​រាល់ក្រុម​ទាំង​អស់​។ រឿង​ដ៏​សំខាន់​បំផុត​នោះ​គឺ​​ថា ​ការ​នៅ​តែ​រក្សា​វត្តមាន​ក្នុង​យុទ្ធ​នាការ​ទាំង​អស់​​ក្នុង​ដំណាក់​កាលនេះ​។ យើង​ពិត​ជា​រឹង​មាំ ហើយ​យើង​មិន​អនុ​ញ្ញាត​ឲ្យ​មាន​ឱកាស​សម្រាប់​ក្រុម Hull ក្នុង​ការ​រក​គ្រាប់បាល់​បញ្ចូល​ទី​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia