Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

ក្រុម​ Manchester City បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ League Cup អង់គ្លេស (Capital One Cup) ជា​លើក​ទី​៤​ក្នុង​រយៈ​ពេល​ត្រឹម​៧រដូវ​កាល ក្រោយ​បំបាក់​ក្រុម​ Hull City ៤-១។

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

​ខ្សែ​ប្រយុទ្ធ Wilfried Bony បាន​បំបែក​ពង​មាន់​នៅ​១២នាទី​​ដើម​តង់​ទី​១ ប៉ុន្តែ​ក្រុម​របស់​លោក​ Manuel Pellegrini ត្រូវ​ចាំ​ដល់​១០នាទី​ចុង​ក្រោយ ទើប​អាច​បន្ថែម​៣គ្រាប់​ទៀត គឺ Kelechi Iheanacho (នាទី៨០) និង Kevin de Bruyne (នាទី​៨២, ៨៧)។ ចុង​ម៉ោង​ ក្រុម​នៅ​លីក​​លំដាប់​ទី២​អង់គ្លេស​ Hull បាន​សង​វិញ​បាន​មួយ​គ្រាប់ ដោយ Andrew Robertson។

ក្រុម​២​ផ្សេង​ទៀត ដែល​បាន​ឡើង​វគ្គ​៤ក្រុម​ចុង​ក្រោយ​ដែរ​នោះ គឺ Everton និង Stoke ដែល​បាន​បំបាក់​គូ​ប្រកួត​២-០ រៀងខ្លួន គឺ Middlesbrough និង Sheffield Wednesday។ ចំណែក​១ក្រុម​ទៀត​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ ដោយ​ Southampton ជួប​ភ្ញៀវ Liverpool ម៉ោង​២:៤៥នាទី​រំលង​អាធ្រាត្រយប់នេះ។ ក្រុម​ណា​ឈ្នះ នឹង​ឡើង​ទៅ​ជាមួយ​ក្រុម​៣​ខាង​លើ ដើម្បី​ចាប់​ឆ្នោត​រើស​គូ​ប្រកួត៕

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

Man City ស៊ី​ Hull ផុយៗ ឡើង​៤ក្រុម​ចុង​ក្រោយ​លើក​ទី​៤​ក្នុង​៧រដូវ​កាល

ប្រែសម្រួល៖ សុវត្ថិ
រូបភាព៖ mail online