លោក មាស សុខ​គ្រី​ បក​ស្រាយ​លក្ខន្តិកៈ​​​ប្រកួត​ប្រដាល់​ក្នុង​​ស្រុក​ខ្មែរ


លោក មាស សុខ​គ្រី​ បក​ស្រាយ​លក្ខន្តិកៈ​​​ប្រកួត​ប្រដាល់​ក្នុង​​ស្រុក​ខ្មែរ

លោក មាស សុខគ្រី ​ជា​អាជ្ញាកណ្ដាល​​​កំពុង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​​​បាន​បក​ស្រាយ​ពី​​​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ប្រដាល់​​​ក្នុង​ស្រុក​ខ្មែរ​ ដែល​អ្នក​​ស្នេហា​វិស័យ​កីឡា​មួយ​នេះ​​អាច នឹង​​មិន​ដឹង​​មូលហេតុ​បំបែក​ ឬ​លក្ខណ​ហាម​ឃាត់​នានា​។

 

លោក មាស សុខ​គ្រី​ បក​ស្រាយ​លក្ខន្តិកៈ​​​ប្រកួត​ប្រដាល់​ក្នុង​​ស្រុក​ខ្មែរ

លោក មាស សុខគ្រី

 

លោក មាស សុខគ្រី បាន​ឲ្យ​ដឹង​ថា​ លោក​​អាជ្ញាកណ្ដាល​​ចាប់​​ញែក ឬបំបែក​គ្នា​​​គឺ​នៅ​ពេល​​​​​​កីឡាករ​​តោង​​ខ្សែ​សង្វៀន​ កីឡាករ​ទាំង​ពីរ​ងោក​ក្បាល​​ជាប់​គ្នា​មិន​អាច​ឡើង​ជង្គង់​បាន​ ​ដៃគូ​​ម្ខាង​បែរខ្នង​​ ​ភាគី​ទាំង​សងខាង​នៅ​​អោប​មិន​វ៉ៃ​គ្នា​ជា​ដើម។ ប៉ុន្តែ​នៅ​ពេល​ដៃគូ​ម្ខាង​កាត់​បម្រុង​ឡើង​ជង្គង់​(មិន​ទាន់​ដួល​)​មិន​អាច​បំបែក​បាន​ឡើយ ជា​មួយ​គ្នា​នោះ​បើ​​កីឡាករ​ប្រើ​កម្លាំង​កាច់​​ដៃគូ​បាន​ហើយ​បែរ​ជា​យក​ជើង​ទៅ​ខ្ទាស់​បំណង​ឲ្យ​ដួល​គឺ​ខុស​ទាំង​ស្រុង។

 

លោក​បន្ថែម​ថា​​ ប្រសិន​បើ​មាន​​ភាគី​ម្ខាង​កំពុង​កាច់​ដោយ​រក​ចន្លោះ​ប្រើ​ក្បាច់​​ឡើង​​ជង្គង់​នោះ ​ហើយអាជ្ញា​កណ្តាល​​បំបែក​គឺ​ខុស​។ បញ្ហា​ដួល​ហាម​ថែម​ ឬ​វ៉ៃ​​ពី​ក្រោយ​ វ៉ៃ​​​កន្លែង​ហាម​ឃាត់​​គឺ​​អ្នក​​ទស្សនា​ទូទៅ​សុទ្ធ​តែ​ដឹង។ បើ​ដៃគូ​ទាត់​មក​ចាប់​ជើង​បាន​ហើយ​រុញ​ឲ្យ​ដួល​មិន​អី​ទេ ប៉ុន្តែ​បើ​រុញ​ហើយ​យក​​​ជើង​ទៅ​ខ្ទាស់​ឲ្យ​ដួល​ក៏​ខុស​ដែរ។

 

ការ​បក​ស្រាយ​បែប​នេះ​ក្រោយ​មាន​កីឡាករ​ប្រដាល់​ថៃ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​កាត់​ក្ដីរបស់​​អាជ្ញកណ្ដាល​កម្ពុជា​​នៅ​តាម​សង្វៀន​ផ្សេង​ៗ ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​សរសេរ​សម្ដី​របស់​ពួក​គេ​ដាក់​​លើគណនី​​ Facebook ​ផ្ទាល់​ខ្លួន​ទៀត​ផង​៕

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​