Klopp៖ Simon Mignolet ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ


Klopp៖ Simon Mignolet ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ

អ្នកចាត់ការ​ក្រុម Liverpool លោក Jurgen Klopp បាន​ចេញ​មុខ​​ការពារ​ Simon Mignolet ថា​ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​ដែល​​លោក​​មិន​ដែល​បង្វឹក​ពី​មុនមក។

 

Klopp៖ Simon Mignolet ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ

 

ការ​លើកឡើង​បែប​នេះ​បន្ទាប់​ពី​អ្នកចាំទី​ដៃទី១​របស់​ហង្ស​ក្រហម​ កំពុង​មាន​មន្ទិល​សង្ស័យ​ពី​អនាគតរបស់​ខ្លួន​នៅ Anfield ក្រោយ​ព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ថា Klopp បាន​ចាប់​អារម្មណ៍ Jack Butland អ្នកចាំទី Stock City និង​អ្នកចាំទី​មួយ​ចំនួន​ទៀត​ដែល​លេង​នៅ​ក្របខ័ណ្ឌ Bundesliga យក​មក​ជំនួស​រូបគេ។

 

អតីត​គ្រូបង្វឹក Dortmund បាន​ឲ្យ​ដឹង​ថា៖ “នេះ​ជា​ពេលវេលា​ល្អ​ដែល​ត្រូវ​និយាយ​ពី​អ្នកចាំទី​របស់ Liverpool។ មែន​ទែន​ទៅ ខ្ញុំ​ពិត​ជា​ពេញចិត្ត​នឹង​ស្ថានភាព​អ្នកចាំទី​បច្ចុប្បន្ន (Mignolet)។ ខ្ញុំ​សុំទោស ដែល​ធ្វើ​ឲ្យ​មាន​រឿង​មិន​សប្បាយចិត្ត​កើតឡើង​ចំពោះ ព័ត៌មាន​ទាក់ទង​នឹង​អ្នកចាំទី Stoke ឬ​អ្នកចាំទី​នៅ​លីក​អាល្លឺម៉ង់”។

 

“Liverpool មិន​ត្រូវការ​អ្នកចាំទី​ថ្មី​នោះ​ទេ។ អ្នកចាំទី​យើង​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្ពស់​គ្រប់គ្រាន់ហើយ។ តាម​រយៈ​បទ​ពិសោធន៍​កន្លង​មក ខ្ញុំ​ធ្លាប់​បង្វឹក​អ្នកចាំទី​ជា​ច្រើន​នាក់ Simon Mignolet គឺជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប”។ Klopp បន្ថែម​ដូច្នេះ។

 

Klopp៖ Simon Mignolet ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ

 

Mignolet ជា​រឿយៗ​តែង​រង​ការ​រិះគន់​អំឡុង​ពេល​លេង​ឲ្យ Liverpool ជាង​២ឆ្នាំ​កន្លង​មក ហើយ​កាល​ពី​ពេល​ប្រកួត​ជាមួយ Bordeaux គេ​ជួប​ការ​រិះគន់​ម្ដង​ទៀត​ក្រោយ​កាន់​បាល់​យូរ​ពេក​រហូត​រង​ការ​ពិន័យ​ពីលោក​អាជ្ញាកណ្ដាល៕

 

 

ចុចអាន៖ តើ​អ្នកចាំទី​ Premier League រូប​ណា មាន​ស្ថិតិ​ល្អ​ជាង​គេ?
ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ Yahoo sport