ភ្នំពេញ​ក្រោន​​​​​ប៉ះ​​ Dong Thap ​​ក្លិប​​លំដាប់​ទី​១​របស់​វៀតណាម​រសៀល​នេះ


ភ្នំពេញ​ក្រោន​​​​​ប៉ះ​​ Dong Thap ​​ក្លិប​​លំដាប់​ទី​១​របស់​វៀតណាម​រសៀល​នេះ

​​​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​​ នឹង​​ប្រកួត​ជា​មួយ​ក្លិប​ Dong Thap ​ដែល​​​​លេង​នៅ​លីក​លំដាប់​ទី​១ របស់​វៀតណាម​(V-League 1 )នា​រសៀល​​ម៉ោង ៤​ថ្ងៃ​ទី២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ​នៅ​​ទីលាន Cao Lanh ​ប្រទេស​វៀតណាម​​សម្រាប់​ជំនួប​មិត្ត​ភាព។

 

ភ្នំពេញ​ក្រោន​​​​​ប៉ះ​​ Dong Thap ​​ក្លិប​​លំដាប់​ទី​១​របស់​វៀតណាម​រសៀល​នេះ ក្រុម​ភ្នំពេញ​ក្រោន​

 

ដំបូង​ឡើយ​ក្លិប​ភ្នំពេញ​ក្រោន​ត្រូវ​​ប្រកួត​ជា​មួយ​ក្លិប​លំដាប់​ទី២ ​របស់​វៀតណាម​ An Giang F.C ​​នា​​ថ្ងៃ​នេះ ប៉ុន្តែ​ដោយ​សារ​មាន​ការ​កែប្រែ​ទើប​​ក្រុម​របស់​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ Dong Thap ដែល​លេង​នៅ​លីក​លំដាប់​ទី១ របស់​វៀតណាម​វិញ​ (V-League 1 )។ ​​​ការ​ជួប​គ្នា​នេះ​ក្នុង​គោល​បំណង​​ដើម្បី​ត្រៀម​ការ​ប្រកួត​រៀង​ៗ ខ្លួន​​គឺ​ភ្នំពេញ​ក្រោន​​​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​​ជា​មួយ ណាហ្គាវើល​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​កម្ពុជា​​នា​ថ្ងៃ​ទី១២ ​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្រប​ពេល​​ក្រុម​របស់​វៀតណាម​ត្រៀម​​បើក​​រដូវ​កាល​ថ្មី​របស់​ខ្លួន​ ដែល​នឹង​ចាប់​ផ្ដើម​នា​ដើម​ឆ្នាំ២០១៦ ។

 

​ក្រុម​របស់​កម្ពុជា​ភ្នំពេញ​ក្រោន​​ នឹង​អវត្តមាន​កីឡាករ​កែវ សុខផេង ​ព្រម​ទាំង​​​កីឡាករ​វ័យ​ក្មេង​ អន ចាន់ប៉ូលីន ដែល​​មាន​របួស​​។ ​ចំណែក​ក្រុម​របស់​វៀតណាម​នា​រដូវ​កាល​មុន​បាន​បញ្ចប់​ទៅ​ដោយ​​ចំណាត់ថ្នាក់​​លេខ ១២ ក្នុង​តារាង​លីក​លំដាប់​ទី១ ​រក​បាន​ ២៤ពិន្ទុ​​ក្នុង​ចំណោម ​២៦ប្រកួត៕

 

ភ្នំពេញ​ក្រោន​​​​​ប៉ះ​​ Dong Thap ​​ក្លិប​​លំដាប់​ទី​១​របស់​វៀតណាម​រសៀល​នេះ

ក្រុម Dong Thap (រូប​ថត៖ Phnom Penh )

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​