គោ​ចម្លែក​ស្នែង​មួយ មិន​ធ្លាប់​ឃើញ​ពី​មុនមក


គោ​ចម្លែក​ស្នែង​មួយ មិន​ធ្លាប់​ឃើញ​ពី​មុនមក

ជា​ធម្មតា​​ គោ​ទាំង​អស់​​តែង​​មាន​​ស្នែង​ពីរ អាច​ខ្លី អាច​វែង ខ្លះ​កោង​​ចូល​គ្នា​ ឬ​​ត្រង់​ទៅ​លើពេល​វា​ធំ​ឡើង​ៗ ប៉ុន្តែ​គោ​ប្រេស៊ីល​មួយ​ក្បាល​ដែល​មាន​ឈ្មោះឈ្មោះ Diamond ឬ អា​ពេជ្រ នេះ​វិញ ​ពិត​ជា​មាន​​លក្ខណៈ​ខុស​គេ​ ដែល​គ្រប់​គ្នា​ពុំ​ធ្លាប់​ឃើញ គឺ​វា​មាន​ស្នែង​តែ​មួយ​ចំ​កណ្ដាល​ក្បាល។

 

គោ​ចម្លែក​ស្នែង​មួយ មិន​ធ្លាប់​ឃើញ​ពី​មុនមក

 

​​មាន​​អាយុ​៣​ឆ្នាំ​ហើយ ​​អា​ពេជ្រ ​មាន​ស្នែង​ធំ​ដុះ​ត្រង់​ទៅ​លើ​ចង្អុល​មេឃ ចន្លោះ​ភ្នែក​ទាំង​ពីរ ​តាំង​ពី​កំណើត​មក។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​រូប​ថត​របស់​វា​ បាន​ល្បី​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ប្រេស៊ីល និង​ប្រទេស​ផ្សេងទៀត។

 

​មុន​នឹង​អា​ពេជ្រ​​កើត​​មក​ លោក​​បណ្ឌិត W.F Dove ​បាន​ចំណាយ​ពេល​ជាច្រើន​​ឆ្នាំ​ក្នុង​ជីវិត ដើម្បីរក​វិធី​សាស្ត្រ​​បង្កើត​​ពពែ​ស្នែង​មួយ ​គោ​ស្នែង​មួយ ​និង​សត្វ​​នានា​ឲ្យ​មាន​ស្នែង​មួយ​តាំង​ពីដើម​សតវត្ស​​ទី ២០​មក​ម្ល៉េះ តែ​​មិន​បាន​បញ្ជាក់​លម្អិត​ថា​លោក​ប្រើ​​​​ការ​ពិសោធន៍​បែប​ណា​ទេ៕

 

គោ​ចម្លែក​ស្នែង​មួយ មិន​ធ្លាប់​ឃើញ​ពី​មុនមក

 

ចុចអាន៖ ស្វា​ហ្គោរីឡា​សម្រក់​ទឹកភ្នែក​ឱប​មនុស្ស ក្រោយ​ម្ដាយ​ខ្លួន​ត្រូវ​ព្រានព្រៃចាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Firsttoknow