​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ផ្តល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​​​​​​​នៅ​វេលា​មុន​នេះ​បន្តិច​ ព្រះ​តេជ​គណ​ សុវណ្ណ​ជោត ខឹម សម្បត្តិ​ ប្រធាន​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ និង​ជា​ចៅ​អធិការ​វត្ត​ញាណ​រង្សី បាន​នាំ​អំណោយទៅ​ប្រគល់​ជូន​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ទួល​គោក​។

ពិធី​ប្រគល់​អំណោយ​នេះ​រៀប​ចំ​ឡើង​នៅ​សាលា​ឆទាន​ក្នុង​វត្ត​នាគ​វ័ន​ ដោយ​មានការ​និមន្ត​ចូល​រួម​ពី​ព្រះ​តេជ​គណ​ ងិន ភីន អនុ​គណខណ្ឌ​ទួលគោក និង​លោក​សាំង សុភ​វិចិត្រ​ ប្រធាន​គណៈ​កម្មការ​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក​។

ក្នុង​ឱកាស​នោះ​​លោក​សាំង សុភវិចិត្រ​ បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​តេជ​គណ​ដែល​ផ្តល់​អំណោយ​ដល់​សាខា​កាក​បាទ​ក្រហម​។ ចំណែក​ព្រះ​តេជ​គណ​ ខឹម សម្បត្តិ​ បាន​មាន​សង្ឃ​ដីកា​ថា ការ​ផ្តល់​​អំណោយ​មនុស្ស​ធម៌​ជា​អំពើ​កុសល​ដ៏​ធំ​ធេង​ដែល​នាំ​ឱ្យ​យើង​មាន​សេចក្តី​សុខ​។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​នាំ​មក​ប្រគល់​ជូន​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក រួម​មាន​អង្ករ​១​តោន គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ និង​បច្ច័យ​៤លាន​រៀល​ សរុប​ជា​ថវិកា​ ៧​លាន​៤​សែន​២​ម៉ឺន​៥​ពាន់​រៀល​៕