ថ្មី៖ ស្ថាបនិក​​បណ្តាញ​ហ្វេសប៊ុក​ប្រកាស​បរិច្ចាក​ភាគហ៊ុន​៩៩%​ក្រោយ​កំណើត​កូនទី​១

ថ្មី៖ ស្ថាបនិក​​បណ្តាញ​ហ្វេសប៊ុក​ប្រកាស​បរិច្ចាក​ភាគហ៊ុន​៩៩%​ក្រោយ​កំណើត​កូនទី​១

រូប​ថត​ពី​​ទំព័រ​ហ្វេសប៊ុក​របស់​លោក Mark Zuckerberg ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។ស្ថាបនិក​បណ្តាញ​សង្គម​អាយុ​៣១​ឆ្នាំ​​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​ប្រកាស​ពី​ព័ត៌មាន​តាម​វិធី​ប្លែក​មួយ​គឺ​តាម​រយៈ​​លិខិត​បើក​​​ចំហ​មួយ​​ទៅ​កាន់​កូន​ស្រី Max Chan Zuckerberg ដែល​ទើប​បាន​កើត។

លោក Mark Zuckerberg ស្ថាបនិក​និង​ជា​ប្រធានក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​បរិច្ចាក​៩៩%​នៃ​ភាគហ៊ុន​សរុប​របស់​ក្រោយ​កំណើត​កូន​ស្រី​ទី​១​របស់​លោក។

ស្ថាបនិក​បណ្តាញ​សង្គមដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​ប្រកាស​ពី​ព័ត៌មាន​តាម​វិធី​ប្លែក​មួយ​គឺ​តាម​រយៈលិខិត​បើក​ចំហ​មួយទៅ​កាន់​កូន​ស្រី Max Chan Zuckerberg ដែល​ទើប​បាន​កើត ហើយ​ដែល​មាន​ផ្សាយ​នៅ​ក្នុង​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក។

ឪពុក​ថ្មីថ្មោងអាយុ​៣១​ឆ្នាំ​រូប​នេះ​និយាយ​ថា រូប​លោក​និង​ភរិយា គឺ​លោកស្រី​បណ្ឌិត Priscilla Chan មាន​គ្រោង​នឹង​បរិច្ចាក៩៩​%​នៃ​ភាគហ៊ុន​របស់​ពួក​គាត់​នៅ​ក្នុង​ក្រមហ៊ុន​បច្ចេកវិទ្យា ឬ​ស្មើ​ប្រមាណ ៤៥​ពាន់​លាន (ប៊ីលាន) ដុល្លារនេះ ​ទៅលើ​កិច្ចការ​មនុស្សធម៌ក្នុង​វិស័យ​អប់រំ សុខភាព និង​កិច្ចការ​សង្គម។

ប្រិយមិត្ត​អាច​អាន​លិខិត​ជា​ភាសា​អង់គ្លេស​នេះ​ទាំង​ស្រុង​ខាង​ក្រោម៖