អត្រា​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ថយ​​​ចុះ​​​ ប៉ុន្តែ​​​រដ្ឋាភិបាល​​​ខ្វះ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​

យោង​តាម​តួលេខ​ថ្មី​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​​​ នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា អត្រា​ឆ្លង​​​មេ​រោគ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​​កាលពី​ឆ្នាំមុន ប៉ុន្តែ​អ្នក​ជំនាញ​លើក​ឡើង​ថា ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ងារ​បន្ថែម​​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​មេរោគ​ថ្មី​ និង​​បង្កើន​​ការ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​។

ថ្លែង​នៅ​សាល​សន្និសីទ​ចតុមុខ​ក្នុង​រាជ​​​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញអំឡុងព្រឹត្តិ​ការណ៍​ដើម្បី​រំឭក​​​​ទិវា​​ពិភព​លោកប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ លោក អៀង មូលី ប្រធាន​​អាជ្ញាធរ​ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​បាន​មាន​ប្រសាសន៍​ ថា ក្នុង​ចំណោម​មនុស្ស​អាយុ​ចន្លោះពី​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ អត្រា​ឆ្លង​មេរោគ​អេដស៍ បច្ចុប្បន្ន​ នេះ​គឺ​០,៦ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំមុន​ដែល​មាន​​០,៧​ភាគរយ​។

តំណាង​​​រដ្ឋាភិបាល​​​ និង​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ចូល​​​រួម​​​ព្រឹត្តិការណ៍​​​រំឭក​​​ដល់​​​ទិវា​​​ពិភព​​​លោក​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍​​​ ​​​ដែល​​​ប្រារព្ធ​​​ធ្វើ​​​នៅ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ​​​  ចាន់​​​ណា/The Cambodia Daily

តំណាង​​​រដ្ឋាភិបាល​​​ និង​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ចូល​​​រួម​​​ព្រឹត្តិការណ៍​​​រំឭក​​​ដល់​​​ទិវា​​​ពិភព​​​លោក​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍​​​ ​​​ដែល​​​ប្រារព្ធ​​​ធ្វើ​​​នៅ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ សីុវ​​​ ចាន់​​​ណា/The Cambodia Daily

លោក អៀង មូលី​ បាន​ថ្លែង​ថា “​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​ប្រហែល​៧០.០០០​នាក់​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ និង​ប្រហែល​​​​៥០.០០០​នាក់ទទួល​បាន​ការ​ព្យាបាល​​” ដោយ​លោក​សង្កត់​ធ្ងន់​ពី​តម្រូវការ​នៃ​យុទ្ធនាការ​យល់​ដឹង​ថ្មី​ដែល​ផ្ដោត​គោល​ដៅ​លើ​យុវជន​ ដែលមិន​ចាំពី​ការ​រីក​​​រាល​​​ដាល​ជំងឺអេដស៍នា​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០នៅ​ ពេល​អត្រា​ឆ្លង​មានរហូត​ដល់​១,៧ភាគរយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “​យុវជន​មួយ​ ចំនួន​​មិន​ទទួល​បាន​ការ​អប់រំ​ដូច​១០​ឆ្នាំ​ទៅ​២០​ឆ្នាំ​មុន​ឡើយ​ នៅ​ពេល​ព័ត៌មាន​នោះ​ត្រូវ​ បាន​ផ្សព្វ​ផ្សាយយ៉ាង​​​​ទូលំទូលាយ​អំឡុង​យុទ្ធ​​​នា​​​ការ ដូច្នេះ​​យើង​ត្រូវ​ចាប់​ផ្ដើម​ម្ដង​ទៀត​​”។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​បន្ទាប់ពី​ព្រឹត្តិ​​​ការណ៍​ ​​​នៅ​​​សាល​​​សន្ធិសីទ​​​ចតុមុខ​​​ លោក ទា ផល្លា ​​​អនុប្រធាន​​​មជ្ឈ​​​មណ្ឌល​​​​ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ​ បាន​មាន​ប្រសាសន៍​ថា   ករណី​​​ជា​​​ច្រើន​​​​ដូច​ជា​ការ​​ផ្ទុះឡើង​យ៉ាង​ខ្លាំង​នូវ​មេរោគ​​​អេដស៍​​ ក្នុង​​ឃុំរកា ខេត្ត​បាត់ដំបង ដែល​​​​គេ​ជឿ​ថា បណ្ដាល ​មក​ពី​គ្រូ​​​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​បាន​សារ​​​ភាព​ថា បាន​ប្រើ​ប្រាស់​សឺរ៉ាំង​​ឡើង​វិញនោះ​​​​​​ ​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ជា​ប្រព័ន្ធ​ទាក់​ទង​ប្រព័ន្ធ​គាំពារ​សុខភាព​។ ហើយ​ដោយ​ជំនួយ​ពី​បរទេស​ធ្លាក់​ចុះ​​ខណៈ​ដែល​ប្រទេស​កម្ពុជា​​ឈានដល់​ស្ថាន​​​ភាព​​​​​ ចំណូល​មធ្យម​ លោក​ ផល្លា បាន​ថ្លែង​ថា រដ្ឋាភិបាល​​ត្រូវ​​​​តែ​​​ប្រឹង​​​ប្រែង​​​បន្ត​​​ធ្វើ​​​ការ​​​ងារ​​​នេះ​​​។

លោក​បាន​ថ្លែង​ថា ​”​ប្រទេស​ផ្ដល់​ជំនួយ​ហាក់​ដូច​ជា ​វិនិច្ឆ័យ​លើ​​ស្ថានភាព​របស់យើង​​ថាមិនមែន​ជា​ស្ថានភាព​​បន្ទាន់​ ពីព្រោះ​​យើង​​សម្រេច​បាន​ច្រើន​ណាស់​​។ ការ​ផ្ដោតគឺ​​​​​ទៅ​លើ​គម្រោង និង​កម្មវិធី​ ​​មិន​​ផ្ដោត​​​​​ច្រើន​​​​ទៅ​លើ​ការ​គាំទ្រ​​​​ស្ថាប័ន​ទេ។ ឥឡូវ​នេះ​​​​ចាំ​​​បាច់​ត្រូវ​ធ្វើ​តាម​រយៈ​រដ្ឋាភិបាល និង​តាម​រយៈ​​ សេវា​សុខភាព​”។

កាលពី​ឆ្នាំ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​លុប​បំបាត់​​​​ការ​ឆ្លង​​មេរោគ​អេដស៍​​ថ្មីៗ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ហើយ​បាន​​ផ្ដល់​មូលនិធិ​ ៣,៧​លាន​ដុល្លារដើម្បី​​​​​​ទិញ​​​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ សម្រាប់​អ្នក​ដែល​បាន​​​ឆ្លង​រួច​ហើយ​។

លោក ផល្លា បាន​ថ្លែង​​​​ទៀត​​​ថា លោក​ជឿ​​​​​​​ ថា ការ​ឆ្លង​​មេរោគ​អេដស៍​ថ្មី​អាច​លុប​បំបាត់​ត្រឹម​ឆ្នាំ២០២៥ ប៉ុន្តែ​ថា រដ្ឋាភិបាលចាំបាច់​​​​ត្រូវ​​​ដាក់​កម្រិតឲ្យ​កាន់តែសកម្មថែមទៀត​​ទៅ​លើ​ប្រព័ន្ធ​គាំពារ​សុខភាព។

លោក​បាន​ថ្លែង​ថា “​ក្រសួង​សុខាភិបាល​​ត្រូវ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​រក​គ្រូពេទ្យ​ដែល​គ្មាន​សុវត្ថិភាព ហើយ​​ក៏​ត្រូវ​​ដាក់​ទោស​អ្នក​ដែល​បើក​អាជីវកម្ម​​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ផង​ដែរ​”។

លោក​​​​ ជួប សុខចំរើន ​នាយក​ប្រតិបត្តិ​អង្គការ​ខាណា ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​គាំទ្រ​ និង​ទប់​ស្កាត់​មេរោគ​អេដស៍​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ប្រហែល​១៧​.០០០​​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ​​​ទទួល​បាន​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​នៅមាន​កម្រិត​នៅ​ឡើយ។

ដោយ​ពន្យល់​ពី​អត្រា​នៃ​ការ​ឆ្លង​រាល​ដាល​នៅ​តែ​ខ្ពស់​នៅ​ឡើយ លោក​បាន​ថ្លែង​ថា “​អ្នក​ទាំង​នេះ​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​លាក់​បាំង​ដដែល៖ ពួកគាត់​មិន​បាន​ទៅ​រក​សេវា​​ព្យាបាល ឬ​ពួកគាត់​មិន​ដឹង​អំពី​ស្ថាន​​​ភាព​របស់​ខ្លួន”។

លោក​បាន​បន្ថែម​ថា “​​មនុស្ស​សំខាន់គឺ​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ បុរស​[ដែល​រួម​ភេទ​ជាមួយ​បុរស] មនុស្ស​ដែលប្តូរភេទ និង​មនុស្ស​ដែល​​ចាក់​ថ្នាំញៀន​”៕ សារុន​​​​​​​​​

 

 

The post អត្រា​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ថយ​​​ចុះ​​​ ប៉ុន្តែ​​​រដ្ឋាភិបាល​​​ខ្វះ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ appeared first on ខេមបូឌា ដេលី.