ល្បែងថ្មី «Condom Challenge» កំពុងវាយលុក លើបណ្តាញ អ៊ីនធឺណែតខ្លាំង (មានវីដេអូ)

ជប៉ុន៖ ប្រិយមិត្តប្រហែលជា ចាំបានហើយថា ពីមុនអ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត នៅទូទាំងពិភពលោក ដោយក្នុងនោះ ក៏មានកម្ពុជាផងដែរ បានផ្អើលនាំគ្នា លេងល្បែង «Ice Bucket Challenge» ដោយយកទឹកត្រជាក់ ឬទឹកកក មួយធុង មកស្រោច លើដងខ្លួន ឲ្យទទឹកជោក និងត្រជាក់ញ័រខ្លួន តែម្តង។

ល្បែងថ្មី «Condom Challenge» កំពុងវាយលុក លើបណ្តាញ អ៊ីនធឺណែតខ្លាំង (មានវីដេអូ)
ល្បែង «Ice Bucket Challenge»

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ល្បែងថ្មី និងបែ្លកមួយទៀត ឈ្មោះថា «Condom Challenge» ក៏បានលេចចេញរូបរាង មកដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ល្បែងថ្មី «Condom Challenge» ដែលគេ កំពុងពេញនិយមលេងនេះ គឺចេញមកពី ប្រទេសជប៉ុន។

ល្បែងថ្មី «Condom Challenge» កំពុងវាយលុក លើបណ្តាញ អ៊ីនធឺណែតខ្លាំង (មានវីដេអូ)
ល្បែងថ្មី «Condom Challenge»

វីដេអូមួយខ្សែ មានចំណងជើងថា «Japanese Condom Head Challenge» ដែលត្រូវបានគេបង្ហោះ កាលពីពាក់កណ្តាល ខែវិច្ឆិកា កន្លងទៅនេះ គឺជាឧទាហរណ៍ដំបូងបង្អស់ ដើម្បីលេងល្បែងនេះ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះ ត្រូវបានចែកចាយ ជាបន្តបន្ទាប់ នៅលើបណ្តាញអ៊ីនធឺណែត ក៏មានអ្នកប្រើប្រាស់ អ៊ីនធឺណែត ជាច្រើន ចាប់ផ្តើម ភ្លូកទឹកភ្លូកដី លេងល្បែងនេះ តែម្តង៕

តោះ! ចង់ដឹងថា ល្បែងនេះគេលេងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត