Mark Zuckerberg ក្លាយជាឪពុកគេហើយ! លោកនឹងបរិច្ចាគ 99% នៃភាគហ៊ុន ស្មើនឹង ៤៥ពាន់លានដុល្លារ

អាមេរិក៖ នៅទីបំផុតដំណឹងល្អបានមកដល់ហើយ ដែលបាននិងកំពុងធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្តង មានអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង ចំពោះលោក Mark Zuckerberg ស្ថាបនិករបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលបានក្លាយខ្លួនទៅជាឪពុកមួយរូប បន្ទាប់ពីប្រពន្ធរបស់លោក អ្នកស្រី Priscilla Chan ទើបតែនឹងសម្រាលបានកូនស្រីម្នាក់ ដាក់ឈ្មោះឲ្យថា Max កាលពីថ្ងៃទី១ វិច្ឆិកា ម្សិលមិញនេះ។

ជាមួយនឹងអំណរសាទរនោះដែរ លោក Mark Zuckerberg បានធ្វើឲ្យដំណឹងនេះរឹងតែអស្ចារ្យបំផុត នៅពេលដែលលោក សរសេរសារបង្ហោះនៅលើគណនីផ្ទាល់ខ្លួនលោកឲ្យដឹងថា រូបលោកនឹងបរិច្ចាគប្រាក់ ពីភាគហ៊ុនរបស់លោក ចំនួន ៩៩ភាគរយ ដែលបច្ចុប្បន្នស្មើនឹងប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ពិភពលោកនេះ ឲ្យកាន់តែប្រសើរសំរាប់មនុស្សជំនាន់ក្រោយ។

លោក Zuckerberg បានសរសេរបន្ថែមទៀតថា៖ «អរគុណអ្នករាល់គ្នាដែលនៅក្នុងសហគមន៍នេះ ដែលផ្តល់ក្តីស្រលាញ់ និងការគាំទ្រ មកដល់ប្រពន្ធខ្ញុំពេលនាងកំពុងពរពោះ។ អ្នករាល់គ្នាបានផ្តល់ឲ្យពួកយើងនូវក្តីសង្ឃឹមថា ការរួមគ្នាជាធ្លុងមួយ យើងអាចកសាងពិភពលោកនេះ សំរាប់ Max  និងក្មេងៗទាំងអស់»៕

Mark Zuckerberg ក្លាយជាឪពុកគេហើយ! លោកនឹងបរិច្ចាគ 99% នៃភាគហ៊ុន ស្មើនឹង ៤៥ពាន់លានដុល្លារ

ប្រភព៖ Mark Zuckerberg

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត