ឈាមស្រែកស្បែកហៅ ឃាតកកាប់សម្លាប់ ឪពុកម្តាយក្មេក ប្រពន្ធនិងកូនស្រី ត្រូវរថយន្តកិនបែកក្បាលខ្ទេច

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឃាតកដែលកាប់សម្លាប់ គ្រួសារខ្លួនឯង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ សរុប៥នាក់ស្លាប់ក្នុងថ្លុកឈាម នៅស្រុកចំការលើ ខេត្តកំពង់ចាមបានស្លាប់ហើយក្រោយពីរថយន្តបើកបុក និង កិនបែកក្បាលខ្ទេច ស្លាប់ក្នុងថ្លុកឈាមយ៉ាងវេទនាបំផុត នៅវេលាម៉ោង៩កន្លះ យប់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវលំក្នុងភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាកន្លែងដែលឃាតករធ្លាប់ មកស៊ី ឈ្នួល លើកថ្ម កន្លងមក ។

លោកស្នងការប៉ូលីសខេត្តកំពង់ចាម ប្រាប់អ្នកកាសែតថា ខណ:ដែលកម្លាំង នគរបាលរបស់យើង បានប្រទាក់ក្រឡាតាមប្រមាញ់ គ្រប់ទីកន្លែងទាំងក្នុង និង ក្រៅ ខេត្តក៏ដូចជាតាមមាត់ច្រកព្រំដែនផងនោះ កម្លាំងយើងបានប្រទះឃើញ សាកសព ដែលឡានកិនខ្ទេចក្បាលម្នាក់មើលមិនយល់ ហើយរថយន្តបានគេច ខ្លួនបាត់។ដែលយើងសង្ស័យថាជាឃាតកឈ្មោះអេងធី សម្លាប់ឪពុកម្តាយក្មេក ប្រពន្ធកូន ។

លោកស្នងការបញ្ជាក់ថាដើម្បីដោះស្រាយភាពសង្ស័យប៉ូលីសបានទៅដឹកសាក្សី ចំនួន៨នាក់រួមមានកូនដើមប្រពន្ធប្អូនថ្លៃប្រពន្ធ និងអ្នកជិតខាង ពិសេសឈ្មោះ លន់ ភឿន ដែលបានផឹកស៊ីជាមួយបានទៅជួយពន្លត់ភ្លើងជាមួយឪក្មេកឃាតក និងត្រូវបានឃាតកដេញកាប់ពេលនោះដែរ បានអះអាងថា ពិតជាខ្មោច អេង ធី ដោយចំណាំខោអាវ សម្លាកលើខ្លួន ជាដើម។ ដើម្បីឲ្យកាន់តែសុក្រឹត ស្របតាម និតិវិធី ដែលច្បាប់បានកំណត់ ផ្នែកនគរបាលបច្ចេកទេសវិទ្យាសាស្រ្តខេត្ត បាន ផ្តិតយកក្រយ៉ៅដៃ របស់សាកសព ដើម្បីផ្ទៀងផ្ទាត់ និងក្រយ៉ៅដៃ ក្នុងម៉ាស៊ីន Computer ដែលឃាតក បានមកធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលកន្លងទៅ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ពែងមាស ជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ឃាតកឈ្មោះ អេង ធី អាយុ៤៧ឆ្នាំ បានកាប់សម្លាប់ក្រុមគ្រួសាររបស់ខ្លួន ដោយគ្មានញញើតដៃ បណ្តាលឲ្យម្តាយ ក្មេកប្រពន្ធនិងកូនប្រុសស្រីតូចៗ២នាក់ ស្លាប់យ៉ាងអណោចអធ័ម ខណ:ឪពុក ក្មេកបានរងរបួសធ្ងន់ដែលក្រុមគ្រួសារជនរងគ្រោះជាសមាជិកក្រុមប្រឹក្សាឃុំស្ពឺ  របស់គណបក្សសង្គ្រោះជាតិ ៕

ឈាមស្រែកស្បែកហៅ ឃាតកកាប់សម្លាប់ ឪពុកម្តាយក្មេក ប្រពន្ធនិងកូនស្រី ត្រូវរថយន្តកិនបែកក្បាលខ្ទេច ឈាមស្រែកស្បែកហៅ ឃាតកកាប់សម្លាប់ ឪពុកម្តាយក្មេក ប្រពន្ធនិងកូនស្រី ត្រូវរថយន្តកិនបែកក្បាលខ្ទេច ឈាមស្រែកស្បែកហៅ ឃាតកកាប់សម្លាប់ ឪពុកម្តាយក្មេក ប្រពន្ធនិងកូនស្រី ត្រូវរថយន្តកិនបែកក្បាលខ្ទេច