រយៈពេល៣ថ្ងៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា

ភ្នំពេញ៖ បន្ទាប់ពីមាន ករណីប្លន់សម្លាប់ នៅចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើត កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បណ្តាលជនរងគ្រោះបាត់ខ្លួន រយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពស្លាប់ យ៉ាងអណោចអធម ក្នុងប្រឡាយ ទឺក និងករណីប្រើកាំបិតតាំងតោកាប់ប្លន់ម៉ូតូក្នុងភូមិសាស្ត្រខណ្ឌដង្កោ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែរនោះ អាវុធហត្ថរាជធានីភ្នំពេញបានបើកយុទ្ធនាការ ស្រាវជ្រាវជាបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមជាមួយចោរលួច ឆក់ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ២ក្រុមផ្សេងទៀត សរុប៧នាក់ ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងខអន្តរាគមន៍ និងកម្លាំងជំនាញមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះ ៤នាក់បានបើករថយន្តដឹកផ្លែឈើដល់ចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើតក៏ឈប់រថយន្តចុះបទជើង ពេលនោះក្រុមជនសង្ស័យមានគ្នា ៧នាក់ដែលឈប់ចាំពួនស្ទាក់ប្លន់ដូចសព្វដង បានធ្វើសកម្មភាពប្រើដាវ កាំបិត ដុំថ្ម ភ្ជង់គំរាម និងដេញកាប់ជនរងគ្រោះប្លន់យកប្រាក់ ទូរស័ព្ទដៃទំនើប និងគ្រឿងអល្ល័ង្កការមួយចំនួន រួចនាំគ្នាជិះ ម៉ូតូរត់ខ្លួនបាត់តែម្តង។ ក្នុងហេតុការណ៍នោះជនរងគ្រោះម្នាក់ ក្នុងចំណោម ៤នាក់បានបាត់ខ្លួនរយៈពេល ២ថ្ងៃទើបប្រទះឃើញ សាកសពស្លាប់យ៉ាងអណោចអធមក្នុងប្រឡាយទឺក។

រីឯករណីប្រើកាំបិតប័ុងតោ កាប់ប្លន់ម៉ូតូកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរបងផ្លូវចូលវត្តធុដុង្គ ចំការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលជនរងគ្រោះ ២នាក់កំពុងអង្គុយជជែកគ្នាលេង ត្រូវអាវុធហត្ថខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនសង្ស័យ ១នាក់ក្នុងចំណោម ២នាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរក្រុមខាងលើនេះ តែងតែប្រើដាវ កាំបិត ដុំថ្ម ដេញកាប់ និងគប់នាក់ដំណើរប្លន់ជាច្រើនលើកច្រើនសាររួចមកហើយ។

ទន្ទឹមគ្នានោះដែរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចផ្លូវ១០៨ កែងផ្លូវ៥១ សង្កាត់វត្តភ្នំ ពាក់ព័ន្ធនឹងបទល្មើសឆក់ទូរស័ព្ទដៃ ពីជនបរទេសនៅចំណុចផ្លូវ៥៣ កែងផ្លូវ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ខណៈដែលជនបរទេសនោះកំពុងតែឈប់ម៉ូតូដើម្បីមើល GPS រកទីកន្លែងដែលត្រូវធ្វើដំណើរ។ និងនៅថ្ងៃដដែលអាវុធហត្ថខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ផ្សេងទៀតដែលជាចោរ លួចយ៉ាងសកម្មនៅចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីក្រុមនេះបានលួចគាស់ផ្ទះប្រជាពល រដ្ឋកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ត្រូវបាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី រីឯបក្សពួកដែលនៅសេសសល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កំពុងតែកំណត់អត្តសញ្ញាណ តាមចាប់ជាបន្តបន្ទាប់ថែមទៀត៕

រយៈពេល៣ថ្ងៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា

រយៈពេល៣ថ្ងៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា

រយៈពេល៣ថ្ងៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា

រយៈពេល៣ថ្ងៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា