ការវិនិយោគទុនបន្ថែមចំនួន ២ លានដុល្លា របស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស លើវិស័យដឹកជញ្ជូន និងទេសចរណ៍

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញទាំងក្នុងនិងក្រៅប្រទេស។ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនក៏ដូចជាកំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ពេលថ្មីៗនេះក្រុមហ៊ុនកំពុងបានវិនិយោគទុនបន្ថែមចំនួន ២លានដុល្លា ទៀត ដើម្បីពង្រីកទីផ្សារអោយកាន់តែធំទូលាយលើការអភិវឌ្ឈន៍វិស័យដឹកជញ្ជូន និងទេសចរណ៍ផងដែរ។

ជាមួយនិងការអភិវឌ្ឈន៏នូវហេដ្ឋារចនាសម្ព័នផ្លូវថ្នល់និងប្រព័ន្ធគមនាគមន៏យ៉ាងឆាប់រហ័សប្រកបដោយគុណភាព រួមទាំងការរីកចំរើនលើវិស័យទេសចរណ៍ផងនោះ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស បានវិនិយោគទុនទៅលើសេវាកម្មរថយន្តប្រភេទ VIP VAN TOYOTA HIACE ១១កៅអី ឆ្នាំ២០១៥ ស៊េរីទំនើបជាមួយនិងការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅព្រមទាំងមានកៅអីធំទូលាយប្រកបដោយផាសុកភាព និងរថយន្តប្រភេទ AIR Bus ទំនើប (ជាប្រភេទរថយន្តដែលមានកៅអីសាឡុងម៉ាស្សា ទូរទស្សន៏ផ្ទាល់ខ្លួនអាចកាច់ គេវ បានយ៉ាងទូលាយ) ដោយបន្ថែមទៅលើសេវាកម្មរថយន្តដែលមានស្រាប់ដូចជាៈ រថយន្តគ្រែគេង(Sleeping Bus) រថយន្តទំនើបHotel Bus រថយន្តកៅអីសាឡុង និងរថយន្ត TOYOTA HIACE ១១កៅអីស៊េរីឆ្នាំ២០១៥ ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការឆ្ពោះទៅកាន់ខេត្តក្រុងចំនួនដូចជា៖ក្រុងភ្នំពេញ ក្រុងកំពង់សោម សៀមរាប ស្វាយស៊ីសុផុន ប៉ោយប៉ែត បាត់ដំបង កោះកុង មណ្ឌលគីរី បាងកក និងហូជីមិញ មិនតែប៉ុណ្ណោះក្រុមហ៊ុនមានគម្រោងពង្រីកទិសដៅឆ្ពោះទៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវផងដែរនាពេលខាងមុខឆាប់ៗនេះ។

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាកម្មរថយន្ដពេលរាត្រី និង VIP TOYOTA HIACE១១កៅអី ដំបូងគេបង្អស់ ដែលចេញដំណើរស្ទើរតែ២៤ម៉ោង ឆ្ពោះទៅកាន់តំបន់ទេសចរណ៏ និងខេត្តធំៗរបស់ប្រទេសកម្ពុជាដែលផ្ដល់ភាពងាយស្រួលដល់អតិថិជននូវការធ្វើដំណើរគ្រប់ពេលវេលាតាមតំរូវការ។ បន្ថែមលើវាកម្មដឹកជញ្ជូនភ្ញៀវទាំងក្នុងនិងក្រៅប្រទេស ក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេស ក៏បានផ្ដល់នូវសេវាកម្មបញ្ញើទំនិញឆាប់រហ័សពីភ្នំពេញទៅតាមបណ្ដាលខេត្តនានា ក្រុងបាងកកនៃប្រទេសថៃ និងហូរជីមិញនៃប្រទេសវៀតណាមផងដែរ។ ក្រុមហ៊ុន វីរៈប៊ុនថាំអេចប្រេស ក៏ផ្តល់នូវសេវាកម្មជួលរថយន្តទូទាំងប្រទេសផងដែរ ដែលអតិថិជនអាចជ្រើសរើសប្រភេទរថយន្តទៅតាមតម្រូវការក្នុងតម្លៃសមរម្យ។

ដើម្បីពង្រឹងនូវសុវត្ថិភាព ផាសុកភាព និងបង្កើននូវភាពពេញចិត្តរបស់អតិថិជននោះ ក្រុមហ៊ុនបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងល្បឿន GPS ដើម្បីគ្រប់គ្រងនូវល្បឿនបើកបរ និងដើម្បីជៀសវាងការចំណាយពេលវេលារបស់អតិថិជនដោយការឈប់តាមផ្លូវ គ្មានការអនុញ្ញាតពីក្រុមហ៊ុន និងភាពធុញទ្រាន់របស់អតិថិជនយើងផងដែរ។ អ្វីដែលគួរអោយកត់សំគាល់នោះ គឺអ្នកដំណើរអាចរីករាយក្នុងការប្រើប្រាស់ Wi-Fi ដោយសេរីនៅលើរថយន្តហើយកន្លែងសាកថ្មទៀតផង ជាពិសេសក្រុមហ៊ុនបានផ្តល់ជូនទឹកបរិសុទ្ធ និងកន្សែងត្រជាក់ដោយឥតគិតថ្លៃផងដែរ។

ចាប់ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស សូមជម្រាបជូនអ្នកដំណើរទាំងអស់អោយបានជ្រាបថា ក្រុមហ៊ុននឹងផ្ដល់នូវសេវាកម្មរថយន្ត AIR Bus ទំនើប ដែលមានទិសដៅចេញពីទីក្រុងភ្នំពេញ ទៅខេត្តសៀមរាបនៅម៉ោង ០៨.៣០ នាទី និង ម៉ោង១២.៣០ នាទី។
សំរាប់ពត៌មានបន្ថែមសូមទំនាក់នងការិយាល័យគ្រប់សាខាខេត្តក្រុងដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖
• ផ្នែកដឹកអ្នកដំណើរៈ 012 322 302 / 0888 79 79 09 / 017 333 594 / 081 333 594
• ផ្នែកបញ្ញើរទំនិញៈ 012 222 570 / 088 809 5555 / 017 555 250
• ផ្នែកជួលរថយន្តៈ 085 222 123
• Website: www.vet-travel.com Facebook Page: Virak Buntham Express Travel & Tour

ការវិនិយោគទុនបន្ថែមចំនួន ២ លានដុល្លា របស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស លើវិស័យដឹកជញ្ជូន និងទេសចរណ៍

ការវិនិយោគទុនបន្ថែមចំនួន ២ លានដុល្លា របស់ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស លើវិស័យដឹកជញ្ជូន និងទេសចរណ៍