សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​លើក​ទី​៣៧​ឆ្នាំ ថ្ងៃ​២​ធ្នូ ១៩៧៨ -២០១៥

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន «​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បាន​អញ្ជើញ​ជាង​ធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប ៣៧​ឆ្នាំ ថ្ងៃ​បង្កើត «​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ​» ដែល​ប្រារព្ធ​ឡើង នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

«​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅ​ភូមិ​២​ធ្នូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​ការចូលរួម​ពី​កងកម្លាំង​អ្នកស្នេហាជាតិ​ជាច្រើនរូប​ផ្សេងទៀត ដើម្បី​វាយ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជា ធិបតេយ្យ ដោយមាន​កងទ័ព​វៀតណាម ជា​បង្អែក​។​

​ការ​ប្រារព្ធ​ខួប​ថ្ងៃ​បង្កើត «​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​បាន​ប្រែ​មក ឈ្មោះថា «​រណៈសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ក្នុង​រំលឹក​ពី​ប្រវត្តិ នៃ​ការរួម​ពូន​ផ្តុំ​កម្លាំង និង​តស៊ូ ដើម្បី​រំដោះ​ប្រទេសជាតិ និង​ប្រ ជា​ជន​ចេញពី​របប​ប្រល័យ​ពូ​ជា​សាសន៍ ប៉ុល ពត ដែលមាន​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្ស និស្សិតជាច្រើនរូបផ្សេងទៀត៕

សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​លើក​ទី​៣៧​ឆ្នាំ ថ្ងៃ​២​ធ្នូ ១៩៧៨ -២០១៥