លោក ឈាង វុន និង​លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវបាន​រដ្ឋសភា​តែងតាំង​ជា​អ្នកនាំពាក្យ​តំណាង​បក្ស​ក្នុង​រដ្ឋសភា

រាជធានី​ភ្នំពេញ​៖​រដ្ឋសភា​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ដោយ​ចាត់តាំង​អ្នកនាំពាក្យ​សម្រាប់​គណបក្ស នីមួយៗ​ដែលមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​ទាំងពីរ​។ សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ហេង សំរិន នៅថ្ងៃនេះ បានឱ្យដឹងថា លោក ឈាង វុន ត្រូវបានតែងតាំង​ជា​អ្នកនាំពាក្យ របស់​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា​។

​    ​សូម​ជំរាប​ថា ក្រៅពី​អ្នកនាំពាក្យ​សម្រាប់​គណបក្ស​ដែលមាន​អ​សនៈ​ក្នុង​សភា រដ្ឋសភាជាតិ​កម្ពុជា ក៏បាន​តែងតាំង​អ្នកនាំពាក្យ​របស់​រដ្ឋសភា​ផងដែរ នោះ​គឺ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​របស់​រដ្ឋសភា​៕