កម្ពុជា​ត្រៀមកម្លាំង​សមត្ថកិច្ច​ជាង៥ពាន់​នាក់ ដើម្បី​ការពារ​សន្ដិសុខ នៅ​ថ្ងៃ​មហាសន្និបាត​APA

លោក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច ជាង៥ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុង​មហា​សន្និបាតសភា​តំបន់​អាស៊ី (APA) លើក​ទី៨ នាពេល​ខាងមុខនេះ ។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ។

លោក ទូច ណារ៉ុថ បាន​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​សរុប​ជាង ៥ពាន់​នាក់ មាន​ទាំង​កងទ័ពជើងទឹក និង​អាកាស បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ដាក់​តាម​គោលដៅ​នានា ដែល​រៀបចំ​មហាសន្និបាត​នេះ។ លោក​បន្ថែមថា កម្ពុជា​ក៏បាន​ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារ​បច្ចេកទេស ដើម្បី​រក្សា​សន្តិសុខ ដល់​គណៈប្រតិភូ​ដែល​បានមក​ចូលរួម ក្នុង​មហាសន្និបាត​នេះ​ផងដែរ ។

មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) លើក​ទី៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី០៧ ដល់​ថ្ងៃទី១២ ធ្នូ ដោយមាន​ប្រទេស​ជា​សមាជិក ចំនួន ២៣ ចូលរួម។មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) នឹងមាន​កិច្ចប្រជុំ ស្តីពី​ច្បាប់រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​វប្បធម៌​នៅក្នុង​តំបន់​អាស៊ី។ ការបង្កើត​សភា​អាស៊ី និង​សមាជិកសភា​ប្រឆាំងនឹង​អំពើពុករលួយ និង​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហានយោបាយ សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចការ​សង្គម វប្បធម៌ និង​បញ្ហា​ស្ត្រី៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​