​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​មនុស្សឃាត​

​ព្រះវិហារ​: ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ឃាត់ខ្លួន​ពីបទ​មនុស្សឃាតដោយ​ចេតនា ក្នុង​ជម្លោះ​ពេល​ផឹកស៊ី​ជាមួយគ្នា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ នៅមុខ​វត្ត​កណ្តោល​កោះ ភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

​ការចាប់ខ្លួន​ជនសង្ស័យ​នេះ បានធ្វើ​ឡើងកាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​បងស្រី​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​ជនជាប់ចោទ ឈ្មោះ សុំ ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ ឈ្មោះ សុំ លាប ត្រូវជា​បង​ប្រុង​បង្កើត របស់​ជនសង្ស័យ សុំ ពិសី ។​

​ក្រោយពី​ទទួលបាន ការស្នើសុំ​ជួយ​សហការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ ក្នុងចំណោម​២​នាក់ ដែល​បាន​យក​ដំបង​វ៉ៃ​ជនរងគ្រោះ ឈ្មោះ ថន វត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជនសង្ស័យ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់ ក្រោយពី​ក្រុមគ្រួសារ បាន​បញ្ជូន​ជនរងគ្រោះដល់​មន្ទីរពេទ្យ ។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះវិហារ កសាង​សំណុំរឿង​ប្រគល់​ទៅ​ឲ្យកម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​បន្ត ៕V/S

​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​មនុស្សឃាត​