ប៉ូលិស​ស្រុក​ព្រៃឈរ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅផ្ទះ​សំណាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

កំពង់ចាម: កំលាំង​អធិការដ្ឋាន​នគរបាលស្រុក​ព្រៃឈរ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅក្នុង​ផ្ទះសំណាក់ យីហោ នី​សួរ​។ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ២ នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​ប្រតិ​ប​ត្ត​ការ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​ថា មាន​ជនសង្ស័យ ២ នាក់ មក​ជួល​ផ្ទះសំណាក់ យីហោ នី​សួរ ស្នាក់នៅ​ហាក់ ដូច​មិន​ប្រក្រតី​។​

​មន្ត្រីនគរបាល​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ខា ភ័​ត្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ដីឡូត៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ មុខរបរ បើកបរ​រថយន្ត​។ ២-​ឈ្មោះ សិលា លីន​ដា ភេទ​ស្រី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​មាន់​១០ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធ មុខរបររត់​តុ ស្នាក់នៅ​ព្រែកលាប​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ កម្លាំង​បាន​រឹបអូស​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ២ ក​ញ្ចា​ប់​តូច ដែកកេះ ចំនួន​៣ និង​ឧបករណ៍ សេព​គ្រឿង​ញៀ​មួយចំនួន​។​

​មន្ត្រី​ដដែល​បាន​បន្តថា ជនសង្ស័យ​ទាំង ២​នាក់ និង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដោះស្រាយ​តាម​និតិ​វិធី បញ្ញា​ត្តិ​មាត្រា ៤០ និង មាត្រា ៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២៕​H/S

ប៉ូលិស​ស្រុក​ព្រៃឈរ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅផ្ទះ​សំណាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ប៉ូលិស​ស្រុក​ព្រៃឈរ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅផ្ទះ​សំណាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​