ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល ៥៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១​ធ្នូ​

ភ្នំពេញ: មនុស្ស​៥​នាក់ បាន​ស្លាប់ (​ប្រុស​) អ្នករបួសធ្ងន់ ៥​នាក់ (​ស្រី ២​នាក់​) របួសស្រាល ៥១​នាក់ (​ស្រី ៤៨​នាក់​) គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៨​លើក (​យប់ ២​លើក​) នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០១៥​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​ធំ ៣​គ្រឿង​, ថ្មើរជើង ១​នាក់​។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​, បត់​គ្រោះថ្នាក់ ២​នាក់​, មិន​ប្រកាន់​ស្តាំ ១​លើក​, កត្តា​យានយន្ត ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ៨​នាក់ (​យប់ ៣​នាក់​) ។​

​រថយន្ត​ដែល​បាន​ផាកពិន័យ សរុប​ចំនួន ១.៧២៦ គ្រឿង (​រថយន្ត​ធំ ៩០២​គ្រឿង​) ស្មើនឹង ១.៧៤៤ ករណី​, ល្មើស​ក្រដាស​ស្នាម មាន ៩១០​គ្រឿង ស្មើនឹង ៩២៨​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៨១៦​គ្រឿង ស្មើនឹង ៨១៦ ករណី ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ សរុប​ចំនួន ១.១៩៣ គ្រឿង ៕V​/S