រុស្ស៊ី​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្មី​មួយ​ប្រឆាំង​ក្រុម​ភេរ​វករ

​រុស្ស៊ី​៖​រដ្ឋាភិបាល​រុស្ស៊ី​បាន​នឹង​កំពុងតែ​ស្ថិតនៅក្នុង​គោលជំហរ​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្មី​មួយ​ដែល​រំពឹងថា​នឹង​អាចមាន​ប្រសិទ្ធ​ភាពខ្លាំង​ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​។​

​គួរ​បញ្ជាក់ថា តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​នៅ អង្គការសហប្រជាជាតិ​លោក Vitaly Churkin កាលពីពេល​ថ្មីៗ​នេះ​បានដាក់​នូវ​សេចក្ដីព្រាង​នៃ​សេចក្តីសម្រេច​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​ការបង្កើត​សម្ព័ន្ធមិត្ត​អន្តរជាតិ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ក្រុម​ភេរវកម្ម​។​

​ដោយឡែក​ក្នុងអំឡុងពេល​នៃ​សន្និសីទ​ការប្រែប្រួល​អាកាសធាតុ​នាទី​ក្រុងប៉ារីស​នៅ​សប្តាហ៍​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក៏បាន​មានប្រសាសន៍ថា ក្រុម​សម្ព័ន្ធមិត្ត​ថ្មី​ប្រឆាំង​ទៅនឹង​ភេរវកម្ម​គឺ​នឹង​មិនអាច​សម្រេច​បានទេ ប្រសិនបើ​មាន​មនុស្ស​មួយចំនួន​នៅតែ​ប្រើប្រាស់​ភេរវ​ករ​ដើម្បី បម្រើ​នយោបាយ​របស់ខ្លួន​នោះ​៕

រុស្ស៊ី​គ្រោង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្មី​មួយ​ប្រឆាំង​ក្រុម​ភេរ​វករ