កងកម្លាំង​ពិសេស​របស់​អាមេរិក​ដា​ក់​ពង្រាយ​ត្រៀម​កម្ទេច​ក្រុម​ISIS

​អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​អាមេរិក​បានដាក់​ពង្រាយ​កងកម្លាំង​ពិសេស ដើម្បី​បង្កើន​ការប្រយុទ្ធប្រឆាំង នឹង​ក្រុម ISIS​ក្នុងប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ និង​ត្រៀមខ្លួន ដើម្បី​អនុវត្ត​ប្រតិបត្តិការ ឯកតោភាគី​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter បាន​ឲ្យ​ដឹងថា គោលដៅ​ចម្បង របស់​កងកម្លាំង​ពិសេស​អាមេរិក គឺ​ផ្ដោត​សំខាន់​លើ​ការជួយ​ប្រទេស​អ៊ីរ៉ាក់ ក្នុងការ​កម្ទេច​ក្រុម ISIS ប៉ុន្តែ​កងកម្លាំង​ពិសេស​ទាំងនេះ មាន​មួយចំនួន​នឹងត្រូវ​ដាក់ពង្រាយ និង​ត្រូវធ្វើ​ប្រតិបត្តិការ ជា​ឯកតោភាគី ចូលទៅក្នុង​ប្រទេស​ស៊ី​រី​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​រុស្ស៊ី លួ​កដៃ​ចូល​វាយកម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​វត្តមាន​កងទ័ព​របស់​អាមេរិក ហាក់ដូច​រលាយបាត់​ពី​ប្រទេស​ស៊ី​រី​ដែរ​៕

កងកម្លាំង​ពិសេស​របស់​អាមេរិក​ដា​ក់​ពង្រាយ​ត្រៀម​កម្ទេច​ក្រុម​ISIS