ដំណឹង​ល្អ​សម្រាប់​ Fan តោ​ខៀវ Courtois អាច​ចូល​លេង​វិញ​បាន​ហើយ

ដំណឹង​ល្អ​សម្រាប់​ Fan តោ​ខៀវ Courtois អាច​ចូល​លេង​វិញ​បាន​ហើយ

ក្រុម​កំពុង​ត្រដាបត្រដួស​ តោ​ខៀវ​ Chelsea អាច​នឹង​ប្រសើរ​ឡើង​វិញ ក្រោយ​អ្នក​ចាំ​ទី​ដៃ​ទី​១ Thibaut Courtois អាច​វិល​ចូល​លេង​បាន​វិញ ក្នុង​ជំនួប​ទល់​នឹង Bournemouth នៅ Premire League ចុង​សប្ដាហ៍​នេះ។

 

ដំណឹង​ល្អ​សម្រាប់​ Fan តោ​ខៀវ Courtois អាច​ចូល​លេង​វិញ​បាន​ហើយ

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ កីឡាករ​៤រូប​ផ្សេង​ទៀត​ដែល​អវត្តមាន​ពេល​ប៉ះ​ Spurs ក៏​អាច​ចូល​លេង​វិញ​បាន​ដែរ គឺ John Terry, Radamel Falcao និង Ramires សុទ្ធ​តែ​ជា​ពី​របួស រី​ឯ Loic Remy ក៏​វិល​ពី​ការ​មើល​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។

 

យ៉ាង​ណាក្ដី ការ​វិល​ត្រលប់​របស់ Courtois គឺ​ជា​រឿង​សប្បាយ​បំផុត​ជាង​គេ​មួយ​សម្រាប់​អ្នក​ចាត់ការ​ដែល​កំពុង​ក្រពុល​មុខ​ Jose Mourinho។

 

អ្នក​ចាំ​ទី​បែលហ្សិក​រូប​នេះ ខាន​ចាប់​បាល់​​ឲ្យ​ Chelsea ជិត​៣ខែ​មក​ហើយ ដោយ​សារ​របួស​ជង្គង់ ដែល​បន្ទុក​ត្រូវ​ធ្លាក់​លើ​អ្នក​ចាំ​ទី Asmir Begovic ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​ជំនាន់​កាន់កាប់​របស់​​​មហា​សេដ្ឋី​រុស្ស៊ី Roman Abramovich។

 

ដំណឹង​ល្អ​សម្រាប់​ Fan តោ​ខៀវ Courtois អាច​ចូល​លេង​វិញ​បាន​ហើយ

 

យ៉ាង​ណា​ក្ដី ក្រុមនេះ​ហាក់​កើន​ទម្រង់​លេង​ឡើង​វិញ​ក្នុង​៣ប្រកួត​ចុង​ក្រោយ ស្រប​ពេល​លោក Mourinho អះអាង​ថា Chelsea នឹង​មិន​ចាញ់​ក្នុង​១០ប្រកួត​អំឡុង​រដូវ​គ្រីសស្មាស់​នេះ ប្រសិន​បើ​អាច​រក្សា​ទម្រង់​លេង​បច្ចុប្បន្ន។

 

​នៅ​ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ Courtois អាច​រួម​ចំណែក​ស្រោចស្រង់​ក្រុម​ជើងឯក​ចាស់​នេះ​បាន​ដែរ​ឬ​យ៉ាង​ណា?

 

ដំណឹង​ល្អ​សម្រាប់​ Fan តោ​ខៀវ Courtois អាច​ចូល​លេង​វិញ​បាន​ហើយ

Courtois ប្រកួត​ចុង​ក្រោយ ពេល​ប៉ះ Crystal Palace កាល​ពី​ខែ​សីហា

 

ចុចអាន៖ Courtois ចាត់​ទុក Van der Sar ជា​និមិត្ត​រូប

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ dreamteamfc