អតីត​គ្រូ Cadiz ថាលោក Benitez ប្រហែល​គិត​ថា​ខ្លួនឯង​កំពុង​ដឹកនាំ Getafe


អតីត​គ្រូ Cadiz ថាលោក Benitez ប្រហែល​គិត​ថា​ខ្លួនឯង​កំពុង​ដឹកនាំ Getafe

អតីត​គ្រូ​បង្វឹកក្រុម​ Cadiz លោក David Vidal បាន​រិះគន់​ថា​លោក Rafa Benitez ប្រហែល​កំពុង​គិតថា​​ខ្លួន​កំពុង​ដឹកនាំក្លិប Getafe មិនមែន​ដឹកនាំ Real Madrid នោះ​ទេ។ ការ​លើក​ឡើង​របស់បុរស​វ័យ៦៥ឆ្នាំដូច្នេះ គឺ​ស្រប​ពេលដែល​ Real ​​ត្រូវប៉ះ Cadiz នៅ​ក្នុង​ពាន​រង្វាន់​​ Copa del Rey នា​​យប់​ថ្ងៃ​ពុធ​នេះ។

 

អតីត​គ្រូ Cadiz ថាលោក Benitez ប្រហែល​គិត​ថា​ខ្លួនឯង​កំពុង​ដឹកនាំ Getafe

 

Benitez បាន​រង​សម្ពាធ​ខ្លាំង​ក្រោយ​ដឹកនាំ​ក្រុម Real Madrid ចាញ់ Barcelona ក្នុង​ទឹកដី ៤-០ ក្នុង​ជំនួប El Clasico នៅ​ La Liga កាល​ពី​ថ្មីៗ​​កន្លង​ទៅ។ ជាមួយ​គ្នា​នោះ​លោក Vidal ដែល​កំពុង​ដឹក​នាំ​ក្រុម Albacete បាន​បញ្ចេញ​ទស្សនៈផ្ទាល់​ខ្លួន​ប្រាប់ Radio 4G ថា៖ “Benitez គឺជា​មិត្ត​ម្នាក់​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ការពារ​គាត់​ដល់​ថ្ងៃ​ស្លាប់។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ គាត់​ត្រូវ​ដឹង​ថាខ្លួនឯង​កំពុង​ដឹកនាំ​ក្រុម​ដ៏​ធំ គឺ Real Madrid មិនមែន Getafe នោះ​ទេ”។

 

បន្ថែម​ពី​នោះ Vidal បាន​រិះគន់​ពី​ការ​ដឹកនាំ​មិន​ល្អ​របស់ Zinedine Zidane លើ​ក្រុម Real Madrid Castilla នៅ​ក្របខ័ណ្ឌ Segunda División B ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះទេ​ លោក​ក៏​ឆ្លៀត​​​រិះគន់លើ​ការទិញ​ James rodriguez ក្រោយ​ចប់ World Cup ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ព្រោះ​តាម​ពិត​ទៅ Isco ល្អជាង​​កីឡាករ​​ជម្រើស​ជាតិ​កូឡុំប៊ី​នោះ​ឆ្ងាយ​ណាស់៕

 

 អតីត​គ្រូ Cadiz ថាលោក Benitez ប្រហែល​គិត​ថា​ខ្លួនឯង​កំពុង​ដឹកនាំ Getafe
 

យល់​យ៉ាង​ណា​ដែរ​ ចំពោះ​ការ​លើក​ឡើង​របស់​លោក Vidal?

 

ចុចអាន៖ ​ប្រពន្ធ Benitez ​ត្រូវ​ Mourinho ដៀមដាមកប់ៗ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal