Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

លោក Bill Gates បាន​ប្រកាស​គម្រោង​ការ​វិនិយោគ​បច្ចេកវិទ្យា​ផលិត​ថាមពល​ដែល​គម្រោង​នេះ​ក៏​មាន​ការ​ចូលរួម​ពី Mark Zuckerberg ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​។

 

​គម្រោង​​ទាំង ៣ ដែល​ លោក Bill Gates ​កំពុង​រៀបចំ​ដោយ​មាន​ការ​សហការ​ពី​​អ្នក​វិនិយោគ​ធំៗ​​មាន​ទាំង​លោក Marz Zuckerberg ​មាន​ដូច​ជា​៖

 

គីមី​ព្រះអាទិត្យ

 

Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

 

យើង​ធ្លាប់​បាន​ដឹង​ពី​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ ហើយ​ពេល​នេះ​យើង​ក៏​អាច​ទាញ​យក​ប្រេងឥន្ធនៈ​តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ​បាន​ដែរ​។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​សាស្ត្រាចារ្យ Nathan Lewis ជា សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលីហ្វញ៉ា​ បាន​រក​ឃើញ​អំពី​ការ​ធ្វើ​រស្មី​សំយោគ​ពី​ស្លឹក​ឈើ​ដោយ​បំបែក​ម៉ូលេគុល​ទឹក​ទៅ​ជា​ឥន្ធនៈ​អ៊ីដ្រូហ្សែន​។

 

ថ្ម​ដែល​ប្រើប្រាស់​បាន​យូរ

 

Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

 

Flow battery ជា​ប្រភេទ​ថ្ម​ដែល​ប្រើប្រាស់​បាន​យូរ​ជា​មួយ​និង​បច្ចេកវិទ្យា​ហូរ​វិល​ជុំ​នៃ​គីមី​រាវ​ដើម្បី​បង្កើត​ជា​ថាមពល​។​ Flow battery វា​មាន​សមត្ថភាព​ប្រើ​បាន​ប្រមាណ២ ទៅ៣ឆ្នាំ​។

 

ទឹក​ថ្នាំ​សូឡា

 

Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

 

បច្ចេកវិទ្យា​ទាញ​យក​ថាមពល​ដោយ​សារធាតុ​រាវ។ បច្ចេកវិទ្យា​នេះ​ចង់​ឲ្យ​ការ​ប្រើប្រាស់​បន្ទះ​សូឡា​មាន​តម្លៃ​ទាប​និង​អាច​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង​ទោះ​ជា​នៅ​តាម​ជញ្ជាំង,​ដំបូល​នានា​, រថយន្ត, ទូរស័ព្ទ​ដៃ​ជា​ដើម ។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ចូល​រួម​បង្កើត​ពី​សាកលវិទ្យាល័យSheffield របស់​អង់គ្លេស ,សាកល​វិទ្យាល័យ California-San Diego , និង សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Lucelo ក្នុងរដ្ឋ Texas ។

 

បន្ត​អាន៖ iPhone 6c តម្លៃ​ប្រហែល​៤០០​ដុល្លារ​អាចចេញ​​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

បន្ត​អាន៖ ជំនាន់​ទូរសព្ទ​លក់​ដាច់​បំផុត រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​

 

 Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ techinsider

នាំមកជូនដោយ

Bill Gates ​ប្រកាស​គម្រោង​បង្កើត​​ថាមពល ៣ ជួយ​សង្គ្រោះ​ពិភពលោក​