បន្ទាប់ពី​ជួបលោកសម រង្ស៊ី ​នៅហ្វីលីពីន ​លោក កឹម សុខា​ មកភ្នំពេញ​វិញយប់នេះ

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីគណបក្ស​សង្គ្រោះជាតិ​បានឲ្យដឹងថា ​អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា​ នឹងវិលត្រឡប់ពី​ប្រទេសហ្វីលីពីន​​នៅយប់ថ្ងៃទី​០២​ធ្នូនេះ ។

គួរបញ្ជាក់ថា​ លោក កឹម សុខា ​បានចាកចេញពីកម្ពុជា​ទៅប្រទេសហ្វីលីពីន​កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ​ដើម្បីទៅជួបលោក ​សម រង្ស៊ី ​ពិភាក្សាពីយុទ្ឋសាស្រ្តនយោបាយ ។