គូស្នេហ៍គីឡូយក្សមួយគូ តស៊ូលំបាកគ្រប់យ៉ាង ដើម្បីបញ្ចុះទម្ងន់ ព្រោះចង់មានកូនដូចគេ

ចិន៖ គូស្នេហ៍គីឡូយក្សមួយគូ ចាប់ដៃតស៊ូលំបាកគ្រប់យ៉ាងជាមួយគ្នា ដើម្បីសម្រកទម្ងន់ ព្រោះចង់បានកូន ដូចគេឯងដែរ។

តាមគេហទំព័របរទេសបានឲ្យដឹងថា គូស្នេហ៍មួយគូ ដែលបូកគីឡូបញ្ចូលគ្នាទៅស្មើ ៤០០គីឡូក្រាម ដោយម្នាក់ឈ្មោះ Lin Yue ម្នាក់ទៀត Deng Yang ជាប្តីប្រពន្ធរស់នៅភាគឦសាន ខេត្ត Jilin។ ពួកគេបានសម្រេចចិត្តសម្រកទម្ងន់ ឲ្យទាល់តែបាន ព្រោះចង់មានកូននឹងគេដែរ។ ជាការពិតណាស់ ពួកគេស៊ូទ្រាំលំបាក រស់នៅជាមួយនឹងខ្លួនប្រាណដ៏ធ្ងន់នេះ អស់ពេលជាច្រើនឆ្នាំ ណាស់មកហើយ។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងថា ពួកគេធាត់ពេក មិនអាចមានកូនបាននោះ ទើបចុងក្រោយនេះ ពួកគេបានសម្រេចចិត្ត ធ្វើការបញ្ចុះទម្ងន់តែម្តង។

ដោយសារតែមានការប្តេជ្ញាចិត្ត ពេលនេះ គូស្នេហ៍គីឡូយក្សមួយគូនេះ កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ បូកជាមួយការធ្វើលំហាត់ប្រាណ ដើម្បីសម្រកទម្ងន់ផងដែរ។

យ៉ាងណាមិញ គឺដូចពាក្យចាស់ពោលថា ទីណាដែលមានការប្តេជ្ញាចិត្ត ទីនោះ នឹងមានដំណោះស្រាយ ជាក់ជា មិនខាន។ ចូរកាន់ដៃគ្នាឲ្យជាប់ ដើម្បីឆ្លងកាត់ឧបសគ្គនេះឲ្យបាន៕

គូស្នេហ៍គីឡូយក្សមួយគូ តស៊ូលំបាកគ្រប់យ៉ាង ដើម្បីបញ្ចុះទម្ងន់ ព្រោះចង់មានកូនដូចគេ
រូបភាពរបស់គូស្នេហ៍គីឡូយក្សមួយគូនេះ
គូស្នេហ៍គីឡូយក្សមួយគូ តស៊ូលំបាកគ្រប់យ៉ាង ដើម្បីបញ្ចុះទម្ងន់ ព្រោះចង់មានកូនដូចគេ
គូស្នេហ៍គីឡូយក្សមួយគូ តស៊ូលំបាកគ្រប់យ៉ាង ដើម្បីបញ្ចុះទម្ងន់ ព្រោះចង់មានកូនដូចគេ
គូស្នេហ៍គីឡូយក្សមួយគូ តស៊ូលំបាកគ្រប់យ៉ាង ដើម្បីបញ្ចុះទម្ងន់ ព្រោះចង់មានកូនដូចគេ

ប្រភព​៖

ដោយ ឌី

ខ្មែរឡូត