[ព័ត៌មាន] Apple កំពុងតេស្តសាកល្បង iPhone 7 ចំនួន 5 ម៉ូដែល ខុសៗគ្នា

[ព័ត៌មាន] Apple កំពុងតេស្តសាកល្បង iPhone 7 ចំនួន 5 ម៉ូដែល ខុសៗគ្នា
របាយការណ៍ថ្មីមួយ មកពីប្រទេសចិន បានអះអាងថា ក្រុមហ៊ុន Apple កំពុងតេស្តសាកល្បង iPhone 7 ចំនួន 5 ម៉ូដែល ដែលមាន ផ្នែករឹងខុសៗគ្នា… នេះបើតាម វិុបសាយ GforGames។

បច្ចេកវិទ្យាដែល Apple កំពុងតេស្ត នៅលើ ម៉ូដែលទាំង 5 នេះ មានដូចជា រន្ធដោតថ្មី USB Type-C ដែលអាចប្រើ ដោតកាសស្តាប់ត្រចៀកបាន, បច្ចេកវិទ្យា សាកថ្ម ដោយឥតប្រើខ្សែ, បច្ចេកវិទ្យា Force Touch ដែលអាចស្គាល់ ការប៉ះសង្កត់ម្តង 2 ម្រាម ឬច្រើនជាងនេះ, កាម៉េរាខាងក្រោយចំនួន 2 និងបច្ចេកវិទ្យាសំគាល់ ស្នាមម្រាមដៃ បង្កប់ក្នុងអេក្រង់។ ប្រភព ក៏បានលើកឡើងថា Apple ក៏កំពុងតេស្តសាកល្បងប្រើ អេក្រង់ AMOLED ដែរ។ ប៉ុន្តែ បើតាម ដំណឹងលេចលឺកន្លងមក ដែលថា Foxconn កំពុងបណ្តាក់ទុនវិនិយោគយ៉ាងច្រើន ដើម្បីបង្កើតរោងចក្រ ផលិតអេក្រង់ LED នោះ យើងជឿថា អេក្រង់ AMOLED នឹងមិនទាន់មាន សំរាប់ iPhone 7 នោះទេ រហូតទាល់តែ ឆ្នាំ 2018។ដំណឹងនេះ គឺជា រឿងប្រក្រតីនោះទេ ព្រោះ Apple ត្រូវបាន គេដឹងថា តែងតែ តេស្តសាកល្បង ផលិតផលមួយ ដោយបង្កើត ម៉ូដែលគំរូរច្រើន ដើម្បីតេស្តសាកល្បង ផ្នែករឹងផ្សេងៗ នៅលើវា៕
ប្រភព: GforGames» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Apple កំពុងតេស្តសាកល្បង iPhone 7 ចំនួន 5 ម៉ូដែល ខុសៗគ្នា已关闭评论
  • 543 views
  • Hide Sidebar
    A+
Publish on:2015/12/02  Category:apple-ios