ឃាតកសម្លាប់​ឪពុកម្តាយក្មេក ប្រពន្ធ​ និង​ កូន ត្រូវ​រថយន្ត​បុក​បែកក្បាល​ខ្ទេច​

Sanofi

កម្ម​ពៀរ​ពិតជា​មាន​មែន ឈាម​ស្រែក​ស្បែក​ហៅ ទ្វារ​នរក​ពិតជា​បើក​រងចាំ​​ឃាតកមែន ដោយ​មិន​អែអង់​យូរ​ឡើយ​ក្នុងពេលដែល​កម្លាំង​នគរបាល​កំពុង​ប្រទាក់​ក្រឡា​គ្នា​តាម​ប្រមាញ់​គ្រប់​ទីកន្លែង​ទាំង​ក្នុង ​និង​ ក្រៅ​ខេត្តក៏ដូចជា​តាម​មាត់ច្រក​​ព្រំដែន​នានា​ផងដែរ ។​ បន្ទាប់មក​កម្លាំង​សមត្ថ​កិច្ច​ក៏បាន​ប្រទះឃើញ​សាកសព ដែល​ឡាន​កិន​ខ្ទេច​​ក្បាល​ម្នាក់ដែល​គេ​សង្ស័យថា ជា​ឃាតក អេង ធី ដែល​សម្លាប់​ឪពុកម្តាយក្មេក ប្រពន្ធកូន ត្រូវបាន​រថយន្ត​កិន​ស្លាប់តាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បា​រា​យ​ណ៍ ខេត្តកំពង់ធំ​ ពីកន្លែង​ឃាតក​ស្លាប់ទៅ​ព្រំប្រទល់​ខេត្តកំពង់ចាម មាន​ចម្ងាយ ​៥​ គីឡូម៉ែត្រ និង​ ចម្ងាយប្រមាណ ៨​ គីឡូម៉ែត្រ ពី​ផ្ទះ ឃាតក ហើយក៏​ជា​កន្លែងដែល​ឃាតកធ្លាប់​មកស៊ីឈ្នួល​លើក​ថ្ម​គេ​ផងដែរ ។​

ហើយ​ក៏​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ជាច្រើន ដែល​សមត​កិច្ច​ត្រូវ​ប្រទាក់ក្រឡា​គ្នា​តាម​ប្រមាញ់​រក នៅវេលា​ម៉ោង​ប្រមាណ​ ៩ ​និង​ ១៥ ​នាទី​យប់​ថ្ងៃទី ០១​ខែធ្នូ ឆ្នាំ ​២០១៥ ​នេះ ហើយ​សាកសព​មាន​សភាព​បែកខ្ទេច​ក្បាល​មើល​មិន​យល់ ហើយ​រថយន្ត​បាន​គេចខ្លួនបាត់ ។ មានសាក្សី​ជាច្រើន​នាក់បាន​ស្គាល់​ភិនភាគ​ឃាតក ពិសេស​ឈ្មោះ លន់ ភឿន ដែល​បាន​ផឹកស៊ី​ជាមួយបាន​ទៅ​ជួយ​ពន្លត់ភ្លើង​ជាមួយ​ឪ​ក្មេក​ឃាតក និង ​ត្រូវបាន​ឃាតក​ដេញ​កាប់​ពេល​នោះដែរ បាន​អះអាងថា ពិតជា​ខ្មោច អេង ធី ដោយ​ចំណាំ​ខោអាវ សម្លាក​លើ​ខ្លួន​៘​

​ដើម្បីអោយ​កាន់តែច្បាស់ ស្របតាម​និតិ​វិធីដែល​ច្បាប់​បានកំណត់ ផ្នែកនគរ​បាលប​ច្ចេកទេសវិទ្យាសាស្ត្រ​ខេត្ត បាន​ផ្តិត​យក​ក្រ​យ៉ៅ​ដៃ​របស់​សាកសព​ដើម្បីផ្ទៀង​​ផ្ទាត់​ និង​ ក្រ​យ៉ៅ​ដៃ​ក្នុង​ម៉ាស៊ីន​កុំ​ព្យូ​ទ័រ​ ដែលឃាតកបានមក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ក្នុងពេល​កន្លងទៅ ៕ ​សុថា​ត់​

  


Related