មនុស្ស ០២ នាក់​រងរបួស​ធ្ងន់ និង ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ណ៌​ផ្ទុះ​មីន

Sanofi

បាត់ដំបង​៖ កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ៩ និង ៤៤ នាទី ព្រឹក មាន​ករណី​ផ្ទុះ​មីនតោន មួយ​ករណី នៅ​ចំណុច​ទួល​ធ្នង់ ខាងត្បូង​ភូមិ​សៀម ចំងាយ ៥ គីឡូ​ម៉ែត ស្ថិតនៅក្នុង​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បណ្តាលឱ្យមាន​មនុស្ស ៣​នាក់ រងរបួស​ធ្ងន់ ហើយ​ម្នាក់​ក្នុងចំណោម ៣ នាក់ បាន​ស្លាប់ បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ ។ សមត្ថកិច្ច​ស្រុក​ប​វេ​ល បានឱ្យដឹងថា ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ឈ្មោះ ដួង ទឹម​ដា​រ៉ា ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ករណី​ផ្ទុះ​មីន​នេះ បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ធ្ងន់ ចំនួន ៣ នាក់ ទី​១-​ឈ្មោះ វ៉ៃ សា​រួម ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​សុក ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​(​របួសធ្ងន់​) ទី​២-​ឈ្មោះ ដួល នួន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​សុក ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល (​រងរបួស​ធ្ងន់​) និង ទី​៣-​ឈ្មោះ ឃឹម សីហា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​ម្ចាស់​ស្រែ រស់នៅ​ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ស្លាប់​បន្ទាប់ពី​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ ។​
​មូល​ហេតុដែល​បណ្តាលឱ្យ​មានការ​ផ្ទុះ​មីន​នេះ គឺ​កើតឡើង​ដោយសារ​ការ​ដឹកយក​ស្រូវ​ទៅ​ចាក់ ហើយក៏​កិនមីន​ផ្ទុះ​តែម្តង ៕ គីម​សាន្នី (​ប្រភពពី TV5)


Related