សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ សង្សារមួយគូ សង្ស័យរវល់ ប្រលែងគ្នាលេង ក្នុងពេលបើករថយន្តនោះ ដោយបើករថយន្ត ជ្រុលទៅបុក ចូលផ្ទះប្រជាពលរដ្ឋ ខូចខាតអស់៣ខ្នង កាល វេលាម៉ោង ជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ តាមដងផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីបើករថយន្តម្នាក់នេះ មានឈ្មោះ ឆេង កញ្ញា អាយុ២៦ឆ្នាំ ស្នាក់នៅភ្នំពេញ និងមានស្រុកកំណើតនៅភូមិអូតាគាំបី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។ នាងបានបើករថយន្ត កាមរីបា ឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9148 ។

បើតាមការរៀបរាប់របស់នាង បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្ត  មកពីញាំអីជាមួយសង្សារ ហើយបានត្រឡប់មកផ្ទះវិញ ដោយនាងជាអ្នកបើករថយន្ត តាមផ្លូវលេខ៣៧១ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សដើរឆ្លងផ្លូវ រួមផ្សំនាងមានអាការៈស្រវឹងផង ហើយបើករថយន្តលឿនផងនោះ ធ្វើឲ្យ នាងទាញចង្កួតបើកគេចមនុស្ស ដែលកំពុងដើរឆ្លងផ្លូវ ក៏រ៉េចង្កូតទៅបុក និងទ្វារផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យ ខូចខាតយ៉ាងដំណំ។ ហើយ រថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលភ្លើង បេតុង ដ៏ធំមួយដើម បណ្តាលឲ្យរថយន្តខូចខាតស្ទើរទាំងស្រុងតែម្តង តែសំណាងល្អនាង និងសង្សារ ពុំមានរង របួសនោះទេ។

នាងបន្តថា ក្នុងហេតុការណ៍នេះ អ្នកនៅក្នុងផ្ទះដែលនាងបានបើកបុកនោះ ក៏ពុំមិនរងរបួសដែរ ប៉ុន្តែសង្សាររបស់ នាងវិញបានរត់គេចខ្លួន បាត់ស្រមោលទុកឲ្យ នាងនៅតែម្នាក់ឯងទាំងភ័យ និងតក់ស្លុតបំផុត។

ភ្លាមៗនោះ ដោយបានដឹងកំហុស នាង ក៏បានទៅសុំទោស និងចរចាសុំសងថ្លៃខូចខាតទៅម្ចាស់ផ្ទះទាំងបី ដោយម្ចាស់ផ្ទះទាំងបីខ្ជិលវែងឆ្ងាយ បានសុំឲ្យនាងសងចំនួន១៤០០ដុល្លារ នៃការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ ហើយនាងក៏បានហៅរថយន្តស្ទួច មកយកទៅជួសជុល ទាំងយប់តែម្តង ៕

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ

សង្សាររត់ចោល ទុកឲ្យខាងស្រី ដោះស្រាយ ខណៈបើករថយន្ត បុកផ្ទះប្រជាពលរដ្ឋ