ក្នុងសប្តាហ៍នេះ ប្រទេសចំនួនបី នឹងជួបពិភាក្សាគ្នា នៅអាមេរិក ស្តីពីបញ្ហាកូរ៉េខាងជើង

សេអ៊ូល៖ យោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា តំណាងពី កូរ៉េខាងត្បូង អាមេរិក ជប៉ុន នឹងបើកកិច្ចពិភាក្សាគ្នានៅ រដ្ឋធានី វ៉ាស៊ីនតោន ក្នុងគោលបំណងដើម្បីរកមធ្យោបាយ បញ្ចប់កម្ម វិធីនុយក្លេអ៊ែរកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ដោយលើក ឡើងពីសម្ដីអ្នកនាំពាក្យ បន្ដទៀតថា នៅក្នុងកិច្ច ពិភាក្សានាពេលខាងមុខនេះ ប្រទេស កូរ៉េខាងត្បូង នឹងចាត់តំណាងរបស់ ខ្លួន គឺ លោក ហ្វង ជូនគួក  ប្រេសិតពិសេសទទួល បន្ទុក កិច្ចការសន្តិសុខ និងសន្តិភាពឧបទ្វីបកូរ៉េ, សហរដ្ឋអាមេរិកដោយ លោក ស៊ុង គឹម ជាតំណាង ពិសេសទទួលបន្ទុកកិច្ចការគោល នយោបាយកូរ៉េខាងជើង, និងប្រទេសជប៉ុន តំណាងដោយ លោក គីមីហ៊ីអូ អ៊ីស៊ីកានេ អគ្គនាយកការិយាល័យទទួលបន្ទុកកិច្ចការអាស៊ី ។

នៅក្នុងកិច្ចចរចាលើកទី៣ នៅក្នុងឆ្នាំ២០១៥ នេះ ប្រទេសទាំង៣ នឹងពិភាក្សាគ្នាពាក់ព័ន្ធនឹង កម្មវិធី អាវុធនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាស់ របស់កូរ៉េខាងជើង និងការវិវឌ្ឍស្ថានការទូទៅ ដែលកើតឡើងនៅក្នុងប្រទេសនេះ។ អ្នកតំណាងរបស់ប្រទេសទាំង៣ នឹងដឹកនាំគណៈប្រតិភូ របស់ខ្លួន ដើម្បីចូលជួបពិភាក្សា ៦ភាគី ប្រយោជន៍ឈាន ដល់ការបញ្ចប់មហិច្ឆតា អភិវឌ្ឍន៍ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ក្នុងសប្តាហ៍នេះ ប្រទេសចំនួនបី នឹងជួបពិភាក្សាគ្នា នៅអាមេរិក ស្តីពីបញ្ហាកូរ៉េខាងជើង