ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​

​​​​នៅ​ក្នុង​សារមន្ទីរ​របស់​ភ្នាក់ងារ​​សម្ងាត់​​អាមេរិក​ CIA មាន​រក្សា​ទុក​នូវ​ឧបករណ៍​ចំនួន​ ៦០០​ប្រភេទ​ក្នុង​ ចំណោម​ឧបករណ៍ ​២០ ០០០ ​ប្រភេទ​ដែល​ភ្នាក់ងារ​នេះ​ធ្លាប់​បាន​ប្រើ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​នា​ពេល​កន្លង​មក។ ក្នុង​ចំណោម​ឧបករណ៍​ទាំង​នោះ​មាន​ ឧបករណ៍​៧​ប្រភេទ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​គេ។

 

១. ខ្សៀ៖​​​​​​​​

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
​​​​​​ខ្សៀ​​ដែល​​ផលិត​នៅ​​អំឡុង​ឆ្នាំ​១៩៦០​​មួយ​នេះ មាន​បង្កប់​នូវ​ប្រព័ន្ធ​ទទួល​រលក​សញ្ញា​មួយ​ប្រភេទ ដែល​អាច​ធ្វើ​ការ​បញ្ជូន​សំឡេង​បាន។

 

 

២. កាមេរ៉ា៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
កាមេរ៉ា​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​វា​មាន​ទំហំ​តូច​ជាង​គេ​ ដែល​អាច​លាក់​ខ្លួន​ក្នុង​កញ្ចប់​បារី​បាន។ នៅ​អំឡុង​ឆ្នាំ​១៩៦០​​ Tessina គឺ​ជា​កាមេរ៉ា​ដែល​មាន​ទំហំ​តូច​ជាង​គេ​បំផុត​ ត្រឹម​តែ​៣៥​ម.ម​ប៉ុណ្ណោះ។

 

 

៣. ដែក​គោល​ធំ​​​៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
ដោយ​សារ​តែ​ការ​ទំនាក់​ទំនង​គ្នា​រវាង​ភ្នាក់ងារ​ ជា​ការ​ប្រថុយ​ប្រថាន​មួយ​ហេតុ​នេះ​ទើប​ CIA បង្កើត​ដែក​គោល​នេះ​ឡើង​សម្រាប់​ផ្ទុក​​ខ្សែ​អាត់​ ឬ​ ឯកសារ​នៅ​អំឡុង​ឆ្នាំ​១៩៦០។ ភ្នាក់ងារ​មួយ​រូប​ដោត​ដែក​គោល​នេះ​ទៅ​នឹង​ទីតាំង​បាន​កំណត់​ណា​មួយ ​​ដើម្បី​​ឲ្យ​​ភ្នាក់ងារ​មួយ​ទៀត​​រើស​វា​ឡើង​តាម​ក្រោយ​ ដោយ​មិន​ចាំ​បាច់​ជួប​មុខ​ផ្ទាល់។

 

 

៤. ឧបករណ៍​សម្រាប់​ស្ទង់​នូវ​​ការ​ឈ្លាន​ពាន៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ដាក់​​ចូល​ទៅ​ក្នុង​ដី​បាន​ ហើយ​វា​អាច​ដឹង​​ពី​ការ​ឈ្លាន​ពាន​របស់​សត្រូវ​​ដែល​នៅ​ចម្ងាយ​ ​៣០៤​ម៉ែត្រ​បាន។ នៅ​ពេល​ដែល​វា​ដឹង​ពី​រំ​ញ័រ​​អ្វី​មួយ​វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ CIA តាម​រយៈ​រលក​សញ្ញា​វិទ្យុ។

 

៥. ប្រអប់​ម្សៅ​ផាត់​មុខ​៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
នៅ​ពេល​ដាក់​កញ្ចក់​ប្រអប់​​​ម្សៅ​ផាត់​មុខ​នេះ​ឲ្យ​ចំ​ជ្រុង​ នោះ​វា​នឹង​បង្ហាញ​នូវ​លេខ​កូដ​សម្ងាត់​ជា​មិន​ខាន។

 

 

៦. ត្រី​យន្ត៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
នៅ​អំឡុង​ឆ្នាំ​១៩៩០​ ភ្នាក់ងារ​ CIA បាន​បង្កើត​ត្រី​យន្ត​ឈ្មោះ​ “Charlie” នេះ​ឡើង ​ដើម្បី​ប្រមូល​រលក​សញ្ញា​ពី​កប៉ាល់​របស់​សត្រូវ​ដែល​នៅ​ក្នុង​ទឹក។ ត្រី​នេះ​បញ្ជា​ដោយ​​តេឡេ​ ហើយ​ក្នុង​ពោះ​របស់​វា​មាន​នូវ​មីក្រូហ្វូន​ ឯ​កន្ទុយ​វិញ​មាន​ប្រព័ន្ធ​សម្រាប់​ឲ្យ​វា​ធ្វើ​ដំណើរ​ទៅ​មុខ​បាន។

 

 

៧. កាក់​ប្រហោង​ក្នុង៖

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​
​​​​​​​​​​​​​មើល​ទៅ​ដូច​ជា​កាក់​ធម្មតា​ដែរ ប៉ុន្តែ​វា​អាច​រក្សា​ទុក​ខ្សែ​អាត់​ និង​ សារ​បាន ព្រោះ​តែ​វា​ដូច​កាក់​ធម្មតា​ដូច​នេះ​ភ្នាក់ងារ​ទាំង​ឡាយ​អាច​ហុច​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​មាន​ការ​សង្ស័យ​ពី​នរណា​ម្នាក់​ឡើយ៕
​​​​​

ចុច​អាន៖ នាឡិកា​តុក្កតា​ស៊ី​ផ្សិត​​ឃើញ​ហើយ​អាច​ជាប់​ចិត្ត តែ​កុំមើល​តម្លៃ​

បន្តអាន៖ តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

 

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider​​​​​​​​​

នាំមកជូនដោយ

ឧបករណ៍​​​​ពិសេស ​​៧ ប្រភេទ​​​ភ្នាក់ងារ​​ CIA ​​​​​អាមេ​រិក​ប្រើ​​​ចារកិច្ច​​សត្រូវ​​មិន​ដឹង​ខ្លួន​