នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​

ព្រះសីហនុ: ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្មភាព យក​ដំបង​ឈើមូល វាយ​ទៅលើ​មនុស្ស​ស្រី​ម្នាក់ បណ្តាល អោយ​បែកក្បាល​នោះ ត្រូវ​នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល ក្រុងព្រះសីហនុ បានឱ្យដឹងថា មាន​ករណី​ហិង្សា ដោយ​ចេតនា​មួយ បានកើត​ឡើង បង្កដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ាន់ មឿ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ បាន​យក​ដំបង​ឫស្សី វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ នេ​ត សា​វី ភេទ​ស្រី អាយុ​១៩​ឆ្នាំ បណ្តាលអោយ​បែកក្បាល ហើយ​ជនសង្ស័យ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​